អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូស្មាស់វីមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ I Phone7 បានសម្រេចពីបុរសម្នាក់ ហើយព្យាយាមជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ទូរស័ព្ទ ស្រែកចោរៗ ផ្អើលអ្នកដំណើរតាមផ្លូវ ជួយដេញតាមស្ទាក់ចាប់បានប្គល់ជូនទៅខាងប៉ូលិស កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាម ផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ទី១ ឈ្មោះ តាន់ ឡុងដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្រាំងអង្ក្រងទី២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី២ ឈ្មោះ ប៉ែន ជ័យសុភា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង២ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM/5615 ជាមធ្យោបាយធ្វើសកម្មភាព ។ ចំណែកជនរងគ្រោះ ឈ្មោះ សាយ សុីណាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះជួល នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូ ចេញពីធ្វើការងារ ឆ្ពោះទៅផ្ទះជួល ដល់ចំណុចខាងលើ គាប់ជួន អ្នករួមការងារទូរស័ព្ទចូលមក ទើបទាញទូរស័ព្ទI Phone7 មកទទួល កំពុងនិយាយ ស្រាប់តែជនសង្ស័យ ជិះតាមពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃ បានសម្រេចហើយព្យាយាមបើករត់គេច ស្រែកចោរ ផ្អើលពលរដ្ឋ អ្នកដំណើរ ជួយអន្តរាគមន៍ ដេញស្ទាក់ចាប់ខ្លួនបាន២នាក់ តែម្តង រួចប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ សាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor