ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រី នៅជាប់ហាង៥៣ ស៊ុបទា ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កំពុងបើកឲ្យក្មេងស្ទាវចូលលេងយ៉ាងសប្បាយរីករាយ ដោយមិនឃើញអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបនោះទេ។
ពលរដ្ឋបានលើកឡើងថា ម្ចាស់ទីតាំង ដែលបានបើកហ្គេមបាញ់ត្រីខាងលើនេះ គឺមានអ្នករត់ការយ៉ាងខ្វាត់ខ្វែង ដើម្បីអន្ដរាគមន៍កុំឲ្យមានអ្នកចុះត្រួតពិនិត្យប៉ះចំទីតាំងខាងលើនេះ។
ពលរដ្ឋមានក្តីព្រួយបារម្ភលើវាសនាអនាគតកូនចៅ យុវវ័យ ហើយពួកគាត់ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយចុះទៅពិនិត្យ ឬមានវិធានការ ជាបំណែកមួយ ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បីសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ៕