
នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែលទើបតែត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបែងចែកភារកិច្ចថ្មីទៅឱ្យនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍១៦រូប។ យោងតាមសេចក្តីសម្រចលេខ ០៥៨/២០១៨ សសរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ របស់អគ្គបញ្ជការដ្ឋាន ដែលចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ឯក វង្ស ពិសេន។

សេចក្តីសម្រេចនោះ បានសម្រេចនូវការទទួលភារកិច្ចតាមការបែងចែក និងការចាត់តាំង ដូចខាងក្រោម៖
១-នាយកឧត្តមសេនីយ៍ឯក វង្ស ពិសេន អគ្គមេបញ្ជាការដ្ឋាន ទទួសខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ទទួលបន្ទុកគ្រប់គ្រងដឹកនាំបញ្ជាការងាររួមរបស់កងយោធពលខេមរភូមិន្ទ។ ២- នាយកឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នាយកទីចាត់ការហ្វឹកហ្វឹន ត្រូវទទួលខុសត្រូវចំពោះមុខអគ្គមេបញ្ជាការ លើការដឹកនាំចាត់ចែងសកម្មភាពការងារប្រចាំថ្ងៃ និងក្នុងឋានៈអគ្គមេបញ្ជាការស្តីទី ពេលអគ្គមេបញ្ជាការផ្ទេរសិទ្ធិជូន ព្រមទាំងទទួលបន្ទុកលើការងារទីចាត់ការហ្វឹកហ្វឹន និងបណ្តាសាលាចំណុះអគ្គបញ្ជាការដ្ឋាន។

៣-នាយកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងជាមេបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភារវកម្ម ត្រូវទទួលបន្ទុកលើការងារគ្រប់គ្រង ដឹកនាំបញ្ជាផ្ទាល់កងទ័ពជើងគោក និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភារវកម្ម។ ៤- នាយឧត្តមនារី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក ទទួលបន្ទុកការងារ គ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់កងទ័ពជើងទឹក។
៥-នាយកឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស ទទួលបន្ទុកការងារគ្រប់គ្រង ដឹកនាំបញ្ជាផ្ទាល់កងទ័ពជើងអាកាស និងបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការដ្ឋាន។ ៦- នាយកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស ត្រូវទទួលបន្ទុកលើគ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់កងអាវុធហត្ថលើផ្ទៃប្រទេស។
៧- នាយកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង មេបញ្ជាការអង្គរក្ស ត្រូវទទួលបន្ទុកគ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់ការដ្ឋានអង្គរក្ស។ ៨-នាយកឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការដ្ឋានវិស្វកម្ម ត្រូវទទួលបន្ទុកការងារគ្រប់គ្រង ដឹកនាំបញ្ជាផ្ទាល់ការដ្ឋានវិស្វកម្មអគ្គបញ្ជការដ្ឋាន។ ៩-នាយកឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជារង មេបញ្ជាការដ្ឋានកាំភ្លើងធំ ត្រូវទទួលបន្ទុកដឹកនាំបញ្ជាផ្ទាល់បញ្ជាការដ្ឋានកាំភ្លើងធំ។

១០-នាយកឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នាយកទីចាត់ការកលយុទ្ធ ត្រូវទទួលបន្ទុកដឹកនាំបញ្ជាផ្ទាល់ចាត់ការទីតាំងកលយុទ្ធ ទីចាត់ការការពាររគីមីសាស្ត្រ បំភ័ន្តអក្ខរៈ និងបញ្ជាការដ្ឋានបញ្ជូនសារ។ ១១- នាយកឧត្តមសេនីយ៍ ឈិន ចាន់ព័ណ៌ ជាអគ្គមេបញ្ជារង ត្រូវទទួលបន្ទុកលើការងារសេនាធិការដ្ឋានកងអន្តរាគមន៍ និងបញ្ជាការដ្ឋានរថក្រោះ។ ១២- នាយកឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង ត្រូវទទួលបន្ទុកលើការងារទីចាត់ការព្រំដែន។
១៣- នាយកឧត្តមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរង ត្រូវទទួលបន្ទុកលើការងារមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា។ ១៤- នាយកឧត្តមសេនីយ៍ អ៊ុង សំខាន់ អគ្គមេបញ្ជាការរង ត្រូវទទួលបន្ទុកលើការងារទីចាត់ការឃោសនា-ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ ១៥- នាយកឧត្ត មសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង ត្រូវទទួលបន្ទុកលើការងារទីចាត់ការផែនការ ទីចាត់ការចលនូប្បត្ថម្ភ ទីចាត់ការបច្ចេកទេស និងទីចាត់ការសុខាភិបាល។

១៦- នាយកឧត្តមសេនីយ៍ អ៊ុយ សារិន អគ្គមេបញ្ជាការរង ត្រូវទទួលបន្ទុកលើការងារទីចាត់ការអភិវឌ្ឍ។ ១៧- នាយកឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរង ត្រូវទទួលបន្ទុកលើលការងារយេនឌ័រ។
សូមរំលឹកថា៖ នាយកឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ កាលពីថ្ងៃដើមខែកញ្ញា ឆ្នាំ២០១៨ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន។