header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី សហការជាមួយកម្លាំងអធិការនគរបាលស្រុកកូនមុំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បានចាប់​ខ្លួន​ជនសង្ស័យម្នាក់​ ជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម សម្លាប់​មនុស្ស​ច្រកការ៉ុង​ទម្លាក់​ចូលក្នុងអណ្តូងទឹក កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ នៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគីរី។

មន្រ្តីនគរបាល​បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គៀល កាទួត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ក្រោយកើតហេតុ បានរត់គេចខ្លួនជិតកន្លះឆ្នាំ ត្រូវសមត្ថកិច្ចតាមស៊ើបអង្កេត នឹងស្រាវជ្រាវចាប់​ខ្លួន​បាន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ។

មន្រ្តីនគរបាលបន្តថា ជនសង្ស័យ​បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់សម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ស៊ូ សៀក ភេទប្រុស ពិតប្រាកដមែន ដោយមូលហេតុ ខឹងជនរងគ្រោះជំពាក់លុយថ្លៃទិញឈើ មិនព្រមសង ខ្លួនក៏មានគំនិតតេហៅជនរងគ្រោះ មកដល់កន្លែងកើតហេតុ ក៏កាប់មួយកាំបិតផ្គាក់ចំកញ្ចឹងកពីក្រោយ បណ្ដាល​ឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ រួចក៏ដឹកយកសពនិងម៉ូតូកែច្នៃយកទៅទម្លាក់ចូលក្នុងអណ្ដូងទឹកតែម្តង ក្នុងសកម្មភាពនេះ គឺខ្លួនធ្វើតែម្នាក់ឯងគត់។

បន្ទាប់ពីស្តាប់ចម្លើយសារភាព នគរបាល​បាននាំជនសង្ស័យទៅដំរាបចង្អុលបង្ហាញ ពីទីតាំងកន្លែងប្រព្រឹត្តបទល្មើស ព្រមទាំងអណ្តូងទឹកជាកន្លែង​ទម្លាក់​សពចូល។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្ត ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post