header ads

Sponsor

រិទ្ធី

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) ​អគ្គលេខាធិការ​ នៃសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។ យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុកសម្តេចតេជោ។

ឯកឧត្តម Mukhisa Kituyi បានចាត់ទុកថាបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ សម្រាប់ប្រទេសផ្សេងៗទៀត ក្នុងការជំ​រុញការអភិវឌ្ឍ។ ឯកឧត្តមក៏ចាត់ទុកកម្ពុជាគឺជាប្រទេសដែលមានឆន្ទៈខ្ពស់ ពោលគឺបានប្រែក្លាយពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបន្តទៅមុខ​ទៀត។

​អគ្គលេខាធិការ​រូបនេះបន្តថានឹងបន្តជួយដល់កម្ពុជា ដើម្បីឱ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសលើការនាំចេញកង់ និងផលិតផលផ្សេងៗទៀត។ វេទិកាដែលរៀបចំនៅក្នុងឆ្នាំ២០១៨ នេះ គឺដើម្បីធ្វើឲ្យប្រ​ទេសទាំងអស់លើពិភពលោកអាចចែករំលែកគ្នា ពិសេសកម្ពុជាដែលមានបទពិសោធន៍ល្អ លើការអភិវឌ្ឍ។

ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិត​ជា​មានការរីករាយដោយបាន​ជួប​ពិភាក្សាជាថ្មីម្តងទៀត ជាមួយឯកឧត្តមអគ្គលេខា​ ​បន្ទាប់​ពីជំនួប​លើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្តេចតេជោបន្តថា បើទោះបីជាកម្ពុជាបានឆ្លងកាត់ពីប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ តាមរយៈនេះ សម្តេចសូមថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែជួយដល់កម្ពុជាកាលពីពេលកន្លងមក និងទាំងក្នុងពេលបច្ចុប្បន្ន។

លើសពីនេះទៅទៀត សម្តេចតេជោ បានស្វាគមន៍ចំពោះ លោកអគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នេះជាខួប២៧ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរ​កថាគន្លឹះ នៃកិច្ចព្រមព្រៀងសន្តិភាព ក្នុងសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post