header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្នាំញៀនអាចធ្វើឲ្យមនុស្សឆ្កួត លែងស្គាល់ឪពុកម្តាយ បងប្អូន គ្រួសារ និងមនុស្សជាទីស្រឡាញ់ បើសិនជាយើងប្រើបា្រស់វា មិនថាកម្រិតណានោះទេ គឺវានឹងធ្វើឲ្យយើងលែងស្គាល់អ្វីទាំងអស់ ក្លាយជាមនុស្សកោងកាច សាហាវ, អាចក្លាយជាឃាតក, និងអាចទៅជាជនល្មើស លួច, ប្លន់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យបាត់បង់កិត្តិយសគ្រួសារ, ខ្លួនឯង និងសង្គមស្អប់ខ្ពើមមិនត្រូវការ ទោះបីយើងមានចំណេះវិជ្ជាក៏ដោយ បើជាប់ពាក់ព័ន្ធវាហើយ គឺអ្នកក្លាយជាមនុស្សឥតប្រយោជន៍សម្រាប់សង្គមដដែល ។

ជារៀងរាលថ្ងៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងក្នុងទីបញ្ជាការដ្ឋាន និងកម្លាំងមូលដ្ឋានខណ្ឌទាំង១២ បានចេញល្បាតការពារសុខសុខវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ទាំងពេលយប់ទាំងពេលថ្ងៃ ដោយប្រើកម្លាំងមិនតិចជាង២ពាន់នាក់ និងមធ្យោបាយមិនតិចជាង១រយគ្រឿងនោះទេ ក្នុងមួយថ្ងៃ ហើយរាល់ពេលចេញបេសកម្មរបស់ខ្លួន កម្លាំងមូលដ្ឋានខណ្ឌទាំង១២ តែងតែបង្ក្រាបបទល្មើសផ្សេងៗជាច្រើនករណី ជាច្រើនលើកផងដែរ ដូចជាករណីហិង្សា, ករណីចោរឆក់, លួច, និងករណីគ្រឿងញៀនជាដើម ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានស្ទើជារៀងរាល់ថ្ងៃផងដែរ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចោទប្រកាន់ទោសតាមបទល្មើសជាក់ស្តែងរបស់ពួកគេ ។ ដូច្នេះ «យុវជនទាំងអស់គ្នា ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកិត្តិយសគ្រួសារ អនាគតខ្លួនឯង និងសង្គមមិនស្អប់ខ្ពើម» ។

ជាក់ស្ងែង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ៣២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ៥០កញ្ចប់(ប្រភេទម៉ាទឹកកក) ដើម្បីផ្តន្ទាទោស ។ ពួកគេទាំង ៣២នាក់នេះ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានជាបន្តបន្ទាប់គ្នា រយៈពេល ០៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៥ ដល់ទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

ពួកគេទាំង ៣២នាក់នេះរួមមាន៖

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ជសសង្ស័យ ០៥នាក់ រួមមាន:

១/ ឈ្មោះ យ៉ាវ រក្សា ហៅទ្រា ភេទប្រុស អាយុ ១៩ឆ្នាំ, ២/ ឈ្មោះ ចឺត ជាតិ ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:៤០នាទី នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

៣/ ឈ្មោះ សោម វណ្ឌជា ហៅវណ្ឌ ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២២:២០នាទី នៅចំណុច មុខផ្ទះបើកហ្គេមគ្មានលេខ ផ្លូវលេខ៤២៤ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

៤/ ឈ្មោះ ចិន្តា ម៉ារ៉ាឌី ហៅឌី ភេទប្រុស អាយុ ២៥ឆ្នាំ, ៥/ ឈ្មោះ ស្រី វ៉ៃ ហៅវុន ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្នានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ វេលាម៉ោង១៧:០០នាទី នៅចំណុច ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០៩នាក់ រួមមាន:

១/ ឈ្មោះ យុទ្ធ បូរ៉ា ហៅរ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ, ២/ ឈ្មោះ រឿន រ៉ន ហៅស្លុយ ភេទប្រុស អាយុ ១៩ឆ្នាំ, ៣/ ឈ្មោះ សាន់ ដេតពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ, ៤/ ឈ្មោះ ឆៃ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ, ៥/ ឈ្មោះ ហុក សុវណ្ណារ៉ា ហៅរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ, ៦/ ឈ្មោះ ខេង ប៊ុនរិទ្ធ ហៅយ៉ក ភេទប្រុស អាយុ ៣៣ឆ្នាំ, ៧/ ឈ្មោះ កុល សុខគា ហៅគា ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:១០នាទី នៅចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

៨/ ឈ្មោះ ណាត ចានឡេង ភេទប្រុស អាយុ ១៨ឆ្នាំ, ៩/ ឈ្មោះ អាន ចាន់វិទូ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២១:១៥នាទី នៅចំណុច ផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post