header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩យប់ថ្ងៃពុធ ទី៣១ ខែតុលា  ឆ្នាំ២០១៨ នៅផ្លូវលេខ១២៥ កែងនិងផ្លូវលំ ឬ(ផ្លូវឌឿងហែម) ក្នុងផ្ទះលេខ៥E៣ ជាន់ទី៣ ក្នុងភូមិ៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សពមាន​ឈ្មោះ ឈីម  សុវណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ តែម្នាក់ឯង ធ្លាប់មានប្រពន្ធតែលែងលះគ្នា ហើយថែមទាំងមានជំងឺប្រចាំកាយទៀត ។

តាមសម្ដីអ្នកដែលរស់នៅជិតខាង បានប្រាប់សារព័ត៌មាន CAM POST ឱ្យដឹងថា ដំបូងឡើយពួកគាត់ឡើងចុះឡើងចុះកាត់មុខផ្ទះជនរងគ្រោះតែមិនចាប់អារម្មណ៍នោះទេ ទាល់តែថ្ងៃកើតហេតុខាងលើ មានក្លិនស្អុយពេក ទើបគាត់អើតមើលក៏ប្រទះឃើញសាកសពបុរសខាងលើនោះ ដេកស្លាប់នៅក្នុងផ្ទះរបស់គាត់ ដោយបិទទ្វារចាក់សោខាងក្នុង មានឈាមហូរលើឥដ្ឋឡើងខ្មៅទៅហើយ ។

ក្រោយមក សមត្ថកិច្ចក៏បានចូលមកដល់ ហើយក៏បានប្រាប់ទៅសារព័ត៌មានឲ្យដឹងថា គាត់(សព)រស់នៅក្នុងផ្ទះនេះតែម្នាក់ឯង គាត់បានលែងលះប្រពន្ធ ហើយកន្លងមកគាត់មានជំងឺ​ប្រចាំកាយ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ ទំនងងងឹតមុខដួលបោកក្បាលបែក បណ្តាលឲ្យស្លាប់។

សាកសពបានយកទៅតម្កល់នៅឯវត្តទឹកថ្លា រង់ចាំសាច់ញាតិ របស់ជនរងគ្រោះ(សព) នៅឯខេត្តកំពង់ចាមមកដល់ធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post