
កំពង់ធំៈ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួន តាមដីការបស់តុលាការ ដែលបង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីមនុស្សឃាត់ សម្លាប់ឪពុករបស់ខ្លួន ។
ការឃាត់ខ្លួននេះ ប្រព្រឹត្តឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៨ ដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង ។
ជនសង្ស័យ ឈ្មោះ យីម ពុទ្ធា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយ ខេត្តកំពង់ធំ។ ជនសង្ស័យត្រូវបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីបន្តនីតិវិធី។
ដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៦២ ដន ពស/២០១៨ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ។ ជនសង្ស័យជាប់ពាក់ព័ន្ធ នឹងករណីឃាតកម្ម សម្លាប់ឪពុកបង្កើតរបស់ខ្លួនឯង កាលីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិសំរោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៕
