header ads

Sponsor

រិទ្ធី

ធនាគារជាតិនៃកម្ពុជាគាំទ្រក្នុងការប្រើប្រាស់ប្រាក់យ៉ន់តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ជាដើម ឱ្យកាន់តែមានប្រសិទ្ធភាព។ នេះជាប្រសាសន៍របស់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម បន្ថែមថា វាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងកើនឡើងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងប្រទេសចិននិងកម្ពុជា។

ការបង្ហាញការគាំទ្រការប្រើប្រាស់ប្រាក់យ៉ន់ (លុយចិន) របស់ធនាគារជាតិនៃកម្ពុជានេះ ធ្វើឡើងកាលពីនៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្នុងវេទិកាស្តីពី រូបិយប័ណ្ណយ៉ន់នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយធនាគារចិនសាខាភ្នំពេញ (BOC)។

សូមបញ្ជាក់ថាវេទិកានេះ មានគោលបំណងបង្ហាញ និងពិភាក្សាអំពីការប្រើប្រាស់ប្រាក់យ៉ន់នៅក្នុងតំបន់អាស៊ាន និងកម្ពុជា ព្រមទាំងអត្ថប្រយោជន៍នៃប្រាក់យ៉ន់ចំពោះសេដ្ឋកិច្ច។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ៉ន់ គឺធនាគារ BOC និងធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា ១៣ ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់យ៉ន់ ហើយតាមរយៈនេះ វិនិយោគិន ពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន។​ យោងតាមហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជា។

បច្ចុប្បន្ននេះ ទាំងវិនិយោគិន និងទេសចរចិនជាប់លំដាប់ថ្នាក់ដែល១ ដែលមកវិនិយោគ​ និងកម្សាន្តនៅប្រទេសកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post