header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នក​តំណាង​រាស្ត្រ ដែលត្រូវបំពេញបេសកម្មនៅក្នុងតំបន់ និងក្រៅតំបន់ សុទ្ធតែទទួលបានប្រាក់សោហ៊ុយពីរដ្ឋសភា ប៉ុន្តែមានចំនួនសុខគ្នា ក្នុងករណីដែលអ្នកតំណាងរាស្ត្រនោះ ត្រូវចាត់​តាំងពីប្រធានរដ្ឋសភា។ នេះបើតាមឲ្យដឹងពីប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភាបានឲ្យដឹងក្នុងកម្មវិធីស្វាគមន៍ និងផ្តល់ព័ត៌មានបឋមសម្រាប់សមាជិក សមាជិករដ្ឋសភា អាណតិ្តទី៦ នាព្រឹកថ្ងៃទី២៤ តុលា ឲ្យដឹងថា តំណាងរាស្ត្រ ដែលទទួលបានការចាត់តាំងពីប្រ ធានរដ្ឋសភា ឲ្យបំពេញបេសកម្មក្នុងប្រទេស ទទួលបានប្រាក់ហោប៉ៅចំនួន១៦ម៉ឺនរៀល ក្នុង មួយថ្ងៃសោហ៊ុយធ្វើដំណើរ គិតជាប្រេងសាំងចំនួន១៥លីត្រ ក្នុង១០០គីឡូម៉ែត្រ និងការស្នាក់ នៅ និងអាហារ ជាបន្ទុករបស់រដ្ឋសភា។

សម្រាប់ការធ្វើបេសកម្មនៅក្រៅប្រទេសវិញ លោក ជាម យៀប បានឲ្យដឹងថា អ្នកតំណាងរាស្ត្រ ដែលត្រូវបានប្រធានរដ្ឋសភាចាត់តាំងឲ្យ​ធ្វើបេសកម្មនៅក្នុងតំបន់អាស៊ី ទទួលបានប្រាក់ចំនួន៥០ដុល្លារក្នុងមួយថ្ងៃ ក្នុងនោះប្រាក់ហោប៉ៅចំនួន១០០ដុល្លារ ប្រាក់សោហ៊ុយអាហារ ១០០ដុល្លារ ប្រាក់សោហ៊ុយស្នាក់នៅ៣០០ដុល្លារ។ ចំពោះបេសកម្មនៅតំបន់អាហ្វ្រិក ចិន ទទួលបានប្រាក់ចំនួន៦០០ដុល្លារក្នុងមួយថ្ងៃ ក្នុងនោះប្រាក់ហោប៉ៅ១០០ដុល្លារ សោហ៊ុយអា ហារ១០០ដុល្លារ សោហ៊ុយស្នាក់នៅ៤០០ដុល្លារ។  និងបេសកម្មនៅតំបន់អឺរ៉ុប ទទួលបាន ប្រាក់ ចំនួន៧២០ដុល្លារក្នុងមួយថ្ងៃ ក្នុងនោះប្រាក់ហោប៉ៅ១០០ដុល្លារ សោហ៊ុយអាហា រ១២០ដុល្លារ សោហ៊ុយស្នាក់នៅ៥០០ដុល្លារ។

ជាមួយគ្នានោះដែរ លោក ជាម យៀប ក៏បានឲ្យដឹងថា សម្រាប់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ត្រូវបានផ្តល់ជូនប្រាក់ហោប៉ៅបន្ថែម៥០ភាគរយ និងសំបុត្រយន្តហោះថ្នាក់ Business Class ឬដំឡើងយន្តហោះថ្នាក់ Business Class។ ក្នុងករណីដែលតំណាងរាស្ត្រ ត្រូវបានអញ្ជើញការឧបត្ថម្ភពីម្ចាស់ជំនួស ឬអ្នករៀបចំកម្មវិធី រួមមាន ៖ សោហ៊ុយអាហារ សោហ៊ុយស្នាក់នៅ និងសំបុត្រយន្តហោះ រដ្ឋសភាផ្តល់ជូនតែប្រាក់ហោប៉ៅមួយមុខប៉ុណ្ណោះ។

លោក ជាម យៀប ក៏បានឲ្យដឹងចំពោះសហព័ន្ធរបស់ប្រធាន អនុប្រធានរដ្ឋសភា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅបរទេស ជាបន្ទុករបស់រដ្ឋសភា។ ក្នុងករណីដែលសមាជិករដ្ឋទទួលមរណភាពទទួលបាន៥០លានរៀលសម្រាប់ពិធីបុណ្យសព និងប្រាប់បំណាច់ ព្រមទាំងប្រាក់ ឧបត្ថម្ភផ្សេងៗគ្រប់យ៉ាងដល់គ្រួ​សារសពរយៈពេលមួយទៀត គិតចាប់ពីថ្ងៃទទួលមរណភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post