header ads

Sponsor

រិទ្ធី

គណៈប្រតិភូគណបក្សឆន្ទៈខ្មែរ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ រួមជាមួយសកម្មជនបរិស្ថាន លោក ជុំ ហ៊ួត លោក ជុំ ហួរ បានចុះសិក្សាស្វែងយល់ពីផលប៉ះពាល់នៃសត្វផ្សោតអ៊ីរ៉ាវ៉ាឌី ក្នុងខេត្តក្រចេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩​-២៣ ខែតុលា​ ឆ្នាំ២០១៨ ។ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សឆន្ទៈខ្មែរ ចុះផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

ក្រុមងារការនេះបានចុះទៅដល់ស្រុកចិត្របុរី​ ដែលកន្លែងសត្វត្រីផ្សោតរស់នៅ​ និងស្រុកសំបូរ (គម្រោងសាងសង់ទំនប់វារីអគ្គិសនី​សំបូរ) ក្នុងខេត្តក្រចេះ ចំណែកនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងឃុំព្រះរំកិល ក៏ជាកន្លែងសត្វត្រីផ្សោតរស់នៅ ហើយក៏ជាប់និងព្រំព្រទល់ទឹកទន្លេមេគង្គខ្មែរ ឡាវ ជាតំបន់សាងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់ឡាវ។ ក្នុងនោះក៏បានចុះទៅ តំបន់ស៊ីផាន់ដន មឿងខាប និងកន្លែងគម្រោងសាងសង់ទំនប់វារីអគ្គិសនី បាក់បេង របស់ឡាវ ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ។

យោងតាមហ្វេសប៊ុកលោកជុំ ហ៊ួត លោក ជុំ ហួរបានឱ្យដឹងថា៖ នៅកាំពី មានសត្វត្រីផ្សោតតែជាង៦០ក្បាល ហើយឃើញតែ១១ក្បាលតែប៉ុណ្ណោះ មកលេងទឹក ចំណែកនៅស្រុកសំបូរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរនៅទីនោះផងដែរ។​

ការចុះទៅសិក្សានិងស្រាវជ្រាវពីជីវិតទន្លេមេគង្គ​ របស់ក្រុមឧត្ដមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្ស ឆន្ទៈខ្មែរ នឹងគ្រោងសម្រេចផ្ដល់នូវសម្ភារបច្ចេកទេស និងបន្ថែមអ្នកភិរក្ស (សម្រាប់តែសហគមន៍រស់នៅតំបន់នោះ) សត្វផ្សោត ដែលនៅតំបន់កាំពី​ និងព្រះរំកិល ហើយនឹងយកបញ្ហា ព្រមទាំងក្ដីកង្វល់របស់សហគមន៍ទន្លេមេគង្គ​ ដាក់ជូនទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយជូនពួកគាត់។

សកម្មជនសង្គម និងបរិស្ថាន បងប្អូនភ្លោះទាំងពីរអះអាងថាសកម្មជនការពារសង្គម និងបរិស្ថាន នឹងចុះស៊ើបអង្កេត ជាប្រចាំ កន្លែងគ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនីសំបូរ ខេត្តក្រចេះ និងកន្លែងកំពុងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់ឡាវ ការពារសត្វផ្សោត និងដាក់ញត្តិទៅក្រសួងបរិស្ថានផងដែរ។

លោកជុំ ហ៊ួត លោក ជុំ ហួរ បានបង្ហាញពីក្ដីបារម្ភគឺការបាត់បង់សត្វផ្សោតកំពុងតែបន្ត ចំណែកគម្រោងសាងសង់ទំនប់វារីអគ្គិសនី សំបូរនឹងមានផលប៉ះយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ធនធានត្រី សត្វផ្សោត ជីវភាពរស់នៅសហគមន៍ និងការជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ ចំណែកនៅសហគមន៍ព្រះរំកិល សត្វផ្សោតរស់នៅអន្លង់ឈើទាល មានចំនួននៅសល់តែ៣ក្បាល ហើយការរស់នៅរបស់ពួកវា បានផ្លាស់ទីទៅរស់នៅតំបន់ខ្សែទឹកខាងលើ ដែលមានចំងាយជាង៣គីឡូម៉ែត្រ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post