header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ខេត្តស្វាយរៀង បានរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ» និងពិធីចែកប័ណ្ណ និងបើកផ្ដល់ប្រាក់របបគោលនយោបាយ ជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្រោមអធិបតីភាព ឯកឧត្ដម  វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងលោកជំទាវ និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានបង្ហាញពីសុទិដ្ឋិនិយមថា តាមរយៈការប្រារព្ធទិវាដ៏មានសារៈសំខាន់នៅថ្ងៃនេះ ប្រជាពលរដ្ឋជាទូទៅ និងយុវជននៅក្នុងខេត្ត នឹងបានជ្រួតជ្រាប និងយល់កាន់តែច្បាស់អំពីអត្ថន័យនៃទិវាមនុស្សចាស់ ព្រមទាំងចូលរួមកាន់តែផុលផុស និងទូលំទូលាយជាងមុន ក្នុងការរួមចំណែកបង្កើនសុខុមាលភាពការថែទាំ និងការគ្រប់គ្រងមនុស្សវ័យចាស់ឲ្យបានកាន់តែល្អប្រសើរថែមទៀត ហើយក្នុងនាមអាជ្ញាធរខេត្ត គឺនៅតែបន្តជំរុញការចាត់តាំងអនុវត្តនូវរាល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគាំពារ ថែរក្សា និងលើកកម្ពស់សុខុមាលភាពមនុស្សចាស់ ការបន្តចលនាមនុស្សវ័យចាស់ដែលមានប្រមាណជាង ៥ម៉ឺននាក់ នៅក្នុងខេត្ត ឲ្យចូលជាសមាជិកសមាគមមនុស្សចាស់ឲ្យបានកាន់តែច្រើនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យពួកគាត់ កាន់តែទទួលបានផលប្រយោជន៍ច្រើនជាងមុន ប្រសើរជាងមុន និងទូលាយជាងមុន ។ 

សូមបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា គឺជាទិវាមួយដែលប្រារព្ធឡើងសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្តដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ជាពិសេសមនុស្សវ័យចាស់ ហើយនៅក្នុងឆ្នាំ២០១៨នេះ ប្រារព្ធឡើងក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ” ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post