header ads

Sponsor

រិទ្ធី

ឯកឧត្តមឧកញ៉ា បណ្ឌិត ទ្រី ភាព បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់ និងធ្លាក់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨ នៅវិទ្យាល័យទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមាន​អ្នក​ចូលរួម​ប្រមាណជាង៦០០នាក់។ ពិធីនេះប្រារព្ធទៅនៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨។ យោងតាមហ្វេសប៊ុករបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប។

ក្នុង​ពិធីនេះ ឯកឧត្តមឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់​សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទទួលរង្វាន់​លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស B ចំនួន១៧ នាក់ ក្នុងម្នាក់ទទួលបានកុំព្យូទ័រយួរដៃម៉ាក Lenovo ០១គ្រឿង សិស្សជាប់និទ្ទេស C ចំនួន៣៨ នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤00 000 រៀល និទ្ទេស D ចំនួន១៤០ នាក់ ក្នុងម្នាក់ទទួលបានថវិកា ២00 000 រៀល និទ្ទេស E ចំនួន ២៤០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១៥0 000រៀល

និងសិស្សដែលប្រឡងធ្លាក់ចំនួន ១៣១ នាក់ ក្នុងម្នាក់ទទួលបានថវិកា ១00 000 រៀល និងលោកគ្រូ អ្នកគ្រូ ចំនួន ៩២ នាក់ ក្នុងម្នាក់ទទួលបានថវិកា ២00 000 រៀល។

ក្រៅពីនេះ លោកឧកញ៉ា បានផ្តល់ជូនគណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹង ថវិកា១លានរៀល កាកបាទក្រហមស្រុក ថវិកា ១លានរៀល រដ្ឋបាលស្រុក ថវិកា ១លានរៀល ការិយាល័យអប់រំស្រុក ថវិកា ៥០០ ០០០រៀល វិទ្យាល័យកំពង់កន្ទួត វិទ្យាល័យព្រែកស្លែង វិទ្យាល័យពោធិ៍អណ្តែតដើមឫស ក្នុងមួយវិទ្យាសល័យថវិកាថវិកា ៥០០ ០០០រៀល ជូនកម្លាំងសមត្ថកិច្ច ថវិកា ១លានរៀល និងជូនក្រុមការងារមកពីឃុំត្បែង ចំនួន១០នាក់ ក្នុងម្នាក់ថវិកា ១០០ ០០០រៀល ឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធី ថវិកា ៥ ០០០ ០០០រៀល និងចំណាយផ្សេងៗ សរុបអស់ ប្រមាណជិត ២០០ ០០០ ០០០រៀល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post