header ads

Sponsor

រិទ្ធី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានថានឹងមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឱ្យមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងប្រកបរបរទិញលក់ដី ដោយសម្តេចថាបើអ្នកទាំងនោះ នៅតែបន្តឈ្លើយ។ ការព្រមានរបស់សម្តេចតេជោធ្វើឡើងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ឥឡូវមួយចំនួនរកស៊ីទិញដីហើយ តែហ្អែងឈ្លើយ កាត់ប្លង់អត់បានទៀតអញដឹង អញផ្តាច់ឆ្នាំងបាយហ្អែងទៀត ហ្អែងឈ្លើយ ដីនៅកំពត ដីនៅកំពង់ស្ពឺ។ កំពត និងកែប គឺនៅជាប់ជាមួយ  គ្នា។ ហ្អែងឈ្លើយកាត់ប្លង់អត់បាន។ អាខ្លះចង់លួចដីគេទៀត កុំភ្លេចថា គេធ្វើប៉ុណ្ណឹងគេមិនខ្វះព័ត៌មានហ្អែងរកស៊ីទេ។

សម្តេច​ហ៊ុន សែន មិនបានបញ្ជាក់ថាការព្រមានមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឲ្យក្រុមដែលប្រឆាំងលោកនេះ ផ្អែកលើផ្លូវច្បាប់ណាមួយនោះទេ។​

​ទោះជាយ៉ាងក៏ដោយ គេមិនដឹងច្បាស់ថាតើមន្ត្រីអតីតបក្សប្រឆាំងរូបណាខ្លះដែលកំពុងរកស៊ីទិញលក់ដីនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post