header ads

Sponsor

រិទ្ធី

ដើម្បីចូលរួមក្នុងពិធីខួបលើកទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចល័តកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តសៀមរាប ទៅកាន់មជ្ឍមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

កងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថា ខ្លួន​នឹងចល័តទ័ពចំនួន ៤៤០នាក់ ពីបញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្តចំនួន៤រួមមាន ខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង និងខេត្តសៀមរាប ចូលទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បីហ្វឹកហាត់ចូលរួមក្នុងពិធីខួបលើកទី៦៥ នៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទនៅថ្ងៃសុក្រទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាពេលខាងមុខ​។

តាមសេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថាកម្លាំងទ័ពខាងលើនឹងធ្វើដំណើរចល័តតាមរថយន្តនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងវិលត្រឡប់ទៅកាន់អង្គភាពវិញនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post