header ads

Sponsor

រិទ្ធី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាគម្រោងសិក្សាដើម្បី​បង្កើត​ខេត្ត​ថ្មីចំនួន​ពីរ នឹងមិន​មាន​នោះឡើយ។ ​ការបញ្ជាក់​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។

ភ្លាមៗទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើលិខិតគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ករណីស្នើសុំបង្កើតខេត្តថ្មីចំនួន២ ចេញពីខេត្តកណ្តាល ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ យោងលិខិតលេខ១១០០ សជណ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

ក្នុងលិខិតទីស្តីការគណៈរដ្ឋមន្ត្រីនេះ បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ឈប់ការសិក្សាស្រាវជ្រាវចាប់ពីពេលនេះតទៅ។

សូមរំលឹកថា កាលពីថ្ងៃទី​២៧ ​ខែ​សីហា​ឆ្នាំ​២០១៨​ សម្តេចក្រឡាហោម ស ខេង បានស្នើសុំគោលការណ៍ដើម្បីបង្កើតខេត្តថ្មីចំនួន២ ដែល​ខេត្ត​មួយ​ត្រូវ​កាត់​ចេញ​ពី​ខេត្ដ​កណ្ដាល​ ​និង​ខេត្ត​មួយ​ទៀត​ ​ត្រូវ​កាត់​ចេញ​ពី​ស្រុក​កោះ​ញែក​នៃ​ខេត្ត​មណ្ឌលគិរី​ ​និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគិរី ក្រោមហេតុផល​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ ​និង​ថែរក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​សាធារណៈ និងបង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post