header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កូរ៉េខាងជើងៈ ទំ​នាក់ទំនង រវាងមេដឹកនាំកូរ៉េខាងជើង ជាមួយបងប្រុសបង្កើត មានភាពល្អប្រសើរ មិនដូចពាក្យចចាមអារ៉ាម នាពេលកន្លងមកនោះឡើយ។

នៅមុនពេលសម្រេចជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបពិភក្សាសម្ងាត់ជាមួយបងប្រុស Kim Jong Chol និងប្អូនស្រី Kim Yo Jong ដើម្បីស្តាប់នូវ​ការផ្តល់ប្រឹក្សាមតិយោបល់ពីគោលនយោបាយ និងយុទ្ធសាស្ត្រ នៅក្នុងជំនួបប្រវត្តិសាស្ត្រនោះ ក៏ដូចជា បញ្ហា ដែលអាចធ្វើឲ្យប៉ះពាល់ដល់ឧបទ្វីបកូរ៉េ។

លោក Kim Jong Chol កូនប្រុសច្បងបង្អស់របស់អតីតមេដឹកនាំ គីម ជុងអ៊ីល និងលោកស្រី Ko Young Hee ដោយមិនដែលបង្ហាញខ្លួននៅទីសាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។ លោក​ជាទីប្រឹក្សាដ៏សំខាន់ របស់មេដឹកនាំកូរ៉េខាងជើង។ កន្លងមក មានពាក្យចចាមអារ៉ាមថា បងប្រុសបង្កើតរូបនេះ រស់នៅយ៉ាងលំបាក ហើយត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ឃុំខ្លួន។

ប៉ុន្តែសារព័ត៌មាន JoongAng Ilbo របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែតុលា បានផ្សាយថា ព័ត៌មានចចាមអារ៉ាម គឺផ្ទុយទៅនឹងការពិតទាំងស្រុង។ ទំនាក់ទំនងរវាងមេដឹកនាំ គីម ជុងអ៊ុន និងបងប្រុស គឺមានភាពល្អប្រសើរយ៉ាងខ្លាំង។

នៅក្នុងអត្ថបទចុះផ្សាយ ដោយដកស្រង់ប្រភពព័ត៌មានចារកិច្ច បានបញ្ជាក់ថា លោក Kim Jong Chol ត្រូវបានមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន សួរយោបល់ មុនពេលអនុវត្តន៍នូវ​គម្រោងសំខាន់ៗ។ ប្រភពព័ត៌មាន បានឲ្យដឹងថា មេដឹកនាំគីម ជុងអ៊ុន ពិតជាមានការគោរពស្រឡាញ់ដល់បងប្រុសបង្កើតរបស់ខ្លួន។

លោក Kim Jong Chol ធ្លាប់ចាត់ទុកថា ជាអ្នកស្នងតំណែងពីឪពុក គីម ជុងអ៊ីល ប៉ុន្តែដោយ​សារតែអត្តចរិត និងចំណង់ចំណូលចិត្ត ធ្វើឲ្យលោកមិនឡើងកាន់តំណែងមេដឹកនាំកូរ៉េខាងជើង។ តាមការលើកឡើងរបស់លោក Kenji Fujimoto ប្រធានចុងភៅផ្ទាល់ខ្លួនរបស់គ្រួរសារអតីតមេដឹកនាំ គីម ជុងអ៊ីល បានបញ្ជាក់ថា កូនប្រុសច្បង គឺ Kim Jong Chol មិនមែនជាជម្រើសរបស់អតីតមេដឹកនាំ គីម ជុងអ៊ីល ដោយសារតែមាន «បេះដូងទន់ខ្សោ​យ ដូចជាស្ត្រី»។

ប៉ុន្តែកូនប្រុសច្បងរូបនោះ នៅតែបន្តចូលរួមនៅក្នុងសកម្មភាពនយោបាយនៅកូរ៉េខាងជើង។ កាល​ពីឆ្នាំ២០០៧ លោកធ្លាប់បានតែងតាំងឲ្យកាន់តំណែងសំខាន់នៅក្នុងជួរគណបក្សពលករកូរ៉េខាងជើង។ ប្រភពព័ត៌មានជាច្រើន បានលើកឡើងថា លោក Kim Jong Chol គឺជាអ្នកស្រាវជ្រាវ និងកម្ចាត់មន្ត្រីមិនមានភាពស្មោះត្រង់ និងមេដឹកនាំកូរ៉េខាងជើង​ ក្នុងនោះមានទាំងការចាប់ និងប្រហារជីវិតឪពុកមា លោក Jang Song Theak កាលពីឆ្នាំ២០១៣។

ការបង្ហាញខ្លួននៅទីសាធារណៈជាលើកដំបូងរបស់លោក Kim Jong Chol នៅក្នុងពិធីប្រគុំតន្ត្រីរបស់តារាចម្រៀង Eric Clapton នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១៥។ នៅឆ្នាំ២០១៦ ក្រុមចារកម្មកូរ៉េខាងត្បូង បានបញ្ជាក់ថា លោក Kim Jong Chol ត្រូវបានដកហូតតំ​ណែងទាំងអស់ ដោយរស់នៅក្រោមការតាមដានពីទីក្រុងព្យុងយ៉ាង។

លោក Kim Jong Chol និង គីម ជុងអ៊ុន ព្រមទាំងប្អូនស្រី Kim Jo Yong គឺបានបញ្ជូនទៅរៀននៅក្នុងប្រទេសស្វីស ដូចគ្នាកាលពីនៅតូច។ នៅពេលបច្ចុប្បន្ន បងប្អូនទាំង៣នាក់ បានរួមគ្នា ក្នុងការដឹកនាំប្រទេសជាតិ ដោយអ្នកកណ្តាលជាអ្នកដឹកនាំ និងបងប្អូនជាទីប្រឹក្សាសំខាន់បំផុត ក្នុងការសម្រេចគោលនយោបាយជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post