header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ នៅទីបំផុត រាជនីសម្រស់ល្អផុតគេ ត្រូវបានរកឃើញជាផ្លូវការហើយ សម្រាប់កម្មវិធីជ្រើសរើសបវរកញ្ញា Miss Grand International 2018 នៅប្រទេសភូមា។ សម្រស់ត្រដែតយ៉ាងស្រស់ស្អាតរបស់នារីៗ មកពីស្ទើរគ្រប់តំបន់ជុំវិញពិភពលោក បានរីកឡើងពេញវេទិកា។

ទោះបីជាស្អាតគ្រប់គ្នា តែការប្រកួតប្រជែងរកកញ្ញាឯក គឺរើសយកតែម្នាក់ប៉ុណ្ណោះ គឺស្រីស្អាតសញ្ជាតិប៉ារ៉ាហ្គាយ ដោយត្រូវបានគណៈកម្មាការបូករួមទាំងអស់គ្នាឲ្យនាងគ្រងមកុដកញ្ញាឯកពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ ដោយយោងលើសមត្ថភាព ទេពកោសល្យ និងភាពឆ្លាតវៃ។

លេខ១ ប៉ារ៉ាហ្គាយ លេខ២ ឥណ្ឌា និងលេខ៣ បានទៅលើស្រីស្អាតឥណ្ឌូនេស៊ី។ គ្រាន់តែប្រកាសថា ជាប់បានគ្រងមកុដ កញ្ញា Clara Sosa ស្រីស្អាតរបស់ប្រទេសប៉ារ៉ាហ្គាយ អររន្ធត់រហូតតាំងអារម្មណ៍មិននឹងដួលភីងនៅលើវេទិកាតែម្ដង ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ជួយសង្រ្គោះនាងភ្លាមៗរហូតដឹងខ្លួនវិញ។ ក្រោយដឹងខ្លួន ការប្រគល់មកុដក៏ដូចជាបំពាក់មកុដជូន ដោយកញ្ញាមកពីប្រទេសប៉េរ៉ូ ដែលជាអតីតកញ្ញាឯក ឆ្នាំ២០១៧ ក៏ធ្វើឲ្យអ្នកជាប់ថ្មីរលីងរលោងទឹកភ្នែក លាយឡំនឹងស្នាមញញឹមឡើងវិញ ក្រោមការទះដៃសាទរពីសំណាក់មហាជន។

ទោះបីជាមិនបានទទួលចំណាត់ថ្នាក់យ៉ាងណាក្ដី យើងសូមចូលរួមលើកទឹកចិត្តយ៉ាងខ្ពស់ចំពោះកញ្ញា ឌី លីកា ដែលតំណាងឲ្យកម្ពុជា និងកោតសរសើរកញ្ញា ដែលមានភាពក្លាហានដោយទឹកមុខញញឹមជានិច្ច។ ជាពិសេសយើងក៏មានមោទនភាព ដែលឈុតតំណាងជាតិរបស់យើង ទទួលបានភាពលេចធ្លោលើឆាកអន្តរជាតិ សម្រាប់ឆ្នាំនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post