header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ មនុស្សចំនួន៤នាក់ បានស្លាប់ និង២នាក់ផ្សេងទៀត បាន​រងរបួស បន្ទាប់ពី​មាន​ករណីគ្រោះធម្មជាតិរន្ទះបាញ់ កាលពីវេលាម៉ោង២និង៥០នាទីរសៀល​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុ​ចភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ សាន ក្រិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ(ស្លាប់)។ ២. ឈ្មោះ ទក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត(ស្លាប់)។ ៣. ឈ្មោះ ចាន់ សឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមេការកម្មករ មានទីលំនៅចំនុចកើតហេតុ(ស្លាប់)។ ៤. ឈ្មោះ ទុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកខ្មៅឃុំស្រែ ក្នុងស្រុកជុំគិរី ខេត្តកំពត(ស្លាប់)។ ៥. ឈ្មោះ ទុយ ឡែម ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ខេត្តកំពត (របួសមធ្យម)។ ៦. ឈ្មោះ ស រាម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅខេត្តកំពត (របួសមធ្យម)។

បច្ចុប្បន្នសាកសព សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំណែកជនរងគ្រោះ សមត្ថកិច្ចក៏បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post