header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងជំនាញការិយាល័យរដ្ឋបាលសរុប(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សម្របសម្រួល និងដឹកនាំលោក​លោក សៀង សុខ ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី គឹម​ ឆេងប៊ុន បានចុះបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីប្រទេសកម្ពុជាទៅប្រទេសអូស្ត្រាលី ដោយឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតថ្នាំញៀបានចំនួនជិត១គីឡូក្រាម។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៤៖៥០នាទីល្ងាចថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០១៨ នៅចំណុចមុខក្រុមហ៊ុនផ្ញើបញ្ញើ  ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូប​ឃាត់ខ្លួនទី​១ ឈ្មោះ ចាន់ ដារ៉ា ភេទស្រី អាយុ២៧ឆ្នាំ។ ២ ឈ្មោះ TAM HIU TING ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិចិនកុងកុង។ ព្រមទាំងដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៩៦១.៩០ក្រាម ដែលលាក់បង្កប់ក្នុងជញ្ជាំងកេសក្រដាស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post