header ads

Sponsor

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើត ដោយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហានសិន ទើបភាគីទាំងសងខាងភាគីព្រម​ចរចាគ្នា​ ដោយមិនមានខាងណា សងខាងណាទេ គឺយល់ព្រមយករថយន្តទៅជួលជុលរៀងៗខ្លួន៕

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ រួមដំណើរនិងបុរស៣នាក់ទៀត បើករថយន្ត TACOMA របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណៈកំពុងបត់ឆ្វេងចូលក្នុងបន្ទាយ ត្រូវនារីស្រស់ស្អាតម្នាក់ បើករថយន្ត NISSAN ទៅបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង កាលពីវេលាម៉ោង៧៖៤០នាទីយប់ ថ្ងៃពុធ​ ទី១៧ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាតមបឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនិងបុរស៣នាក់ទៀត បើករថយន្ត TACOMA មួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2630 មានបិតឡូហ្គោល (អ-ហ)​ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានស៊ីញូបត់ឆ្វេងដៃដើម្បីចូលទៅក្នុងបន្ទាយ ខណៈនោះក៏មានរថយន្តមួយគ្រឿង ម៉ាក NISSAN-KICKS ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-2272 បើកបរដោយនារីស្រស់ស្អាតម្នាក់ បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង បានបុកចញ្ឆិតពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំដូចគ្នា តែមិនបណ្ដាលឲ្យមានមនុស្សរបួសនោះទេ​។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើត ដោយឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហានសិន ទើបភាគីទាំងសងខាងភាគីព្រម​ចរចាគ្នា​ ដោយមិនមានខាងណា សងខាងណាទេ គឺយល់ព្រមយករថយន្តទៅជួលជុលរៀងៗខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post