header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី7 ខែវិច្ឆិកាឆ្នាំ 2018នេះបុរសម្នាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកដីនិងម៉ូតូបានបុកគ្នាយ៉ាងពេញទំហឹងនៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗមួយរំពេច រីឯរថយន្តបុកហើយអូសជាង 30 ម៉ែត្រទើបជាន់ប្រាំងជាប់ ។


តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តដឹកដីមួយគ្រឿងបើកយ៉ាងលឿនមកពីទិសខាងលិចឆ្ពោះទៅទិសខាកើត ស្របទិសដៅគ្នាលុះដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានម៉ូតូពីរគ្រឿងបើកវ៉ាជែងគ្នាបណ្ដាលអោយរ៉េចង្កូតចូលចំផ្លូវរថយន្តដែលកំពុងតែបើកបរស្របទិសដៅគ្នាត្រង់ចំណុចភូមិកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងធ្វើឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗតែម្តង ។


តាមរយៈសមត្ថកិច្ចបានឲ្យដឹងថាៈ ជនរងគ្រោះឈ្មោះហេងអាយុ 41 ឆ្នាំរស់នៅភូមិបន្ទាយ ឃុំកណ្ដៀងរាយស្រុកស្វាយទាប មុខរបជាអ្នកលក់សាច់គោ រីឯរថយន្តបង្កពាក់ស្លកលេខ កំពង់ចាម 3A 5 751បើកបរដោយបុរសឈ្មោះ ពត ដឹម អាយុ 34 ឆ្នាំមុខរបរបើករថយន្តបច្ចុប្បន្នរស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោយពេលកើតហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកទៅអធិការរដ្ឋានស្រុកស្វាយទាបរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។


ឥលូវនេះសពជនរងគ្រោះក្រោយពីកើតហេតុរួចសមត្ថកិច្ចបានប្រគល់ឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរីឯវត្ថុតាងទាំងអស់សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការស្រុកស្វាយទាបរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថាៈ នៅត្រង់ចំណុចកើតហេតុគ្រោះថ្នាក់ខាងលើនេះ(ខាងលិចស្ពានប្រសូត៍) ចម្ងាយប្រហែលជាង១គីឡូម៉ែត្រ គឺឧស្សាហ៍ជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ណាស់ហើយសុទ្ធសឹងតែស្លាប់ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនហៅថា កន្លែងជើងកបហើយពួកគាត់ចង់ឱ្យអាជ្ញាធរគួរនិមន្តព្រះសង្ឃ រឺអាចារ្យធ្វើពិធីសូត្រមន្តចេញដើម្បីកុំឱ្យកើតមាននូវគ្រោះថ្នាក់ដ៏សាហាវៗដូច្នេះទៀត ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post