header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ បុរស​អ្នកលក់ភេសជ្ជៈអូរអ៊ីឈិក និងទឹកប្រទាល ប្រចាំក្រុងស្ទឹងត្រែងម្នាក់ ត្រូវបាន​កម្លាំងនគរបាលក្រុងស្ទឹងត្រែង ដឹកនាំ​ដោយលោកវរសេនីយ៍ត្រី ប៉ាង ឡុច អធិការរងទទួលផែនយុត្តិធម៌ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់។

លោកវរសេនីយ៍ត្រី ប៉ាង ឡុច បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានទទួលពាក្យបណ្តឹងរបស់ម្ចាស់ទីតាំងប្តូរប្រាក់ និងវេរលុយ យីហោ “ហេង ឡាយ” ទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដោយមានការ​បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែង លោកបានដឹកកម្លាំងជំនាញចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យឈ្មោះ ម៉ៅ ឌីណា ភេទប្រុស អាយុ២១ឆ្នាំ អ្នកលក់ភេសជ្ជៈអូរអ៊ីឈិក និងទឹកប្រទាល ប្រចាំក្រុងស្ទឹងត្រែង មានទីលំនៅភូមិស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ត្រី ប៉ាង ឡុច បានបន្តទៀតថា ជនសង្ស័យរូបនេះ បានប្រើប្រាស់បណ្តាញសង្គម Facebook page (ម៉ៅ ឌីណា) ដោយនិយាយបំភ្លើសការពិត និងគំរាមទារប្រាក់ពីទីតាំងប្តូរប្រាក់ ហេង ឡាយចំនួន១០០០$ ជាថ្នូរ ការមិនឲ្យបង្ហោះរូបភាពបន្ត។

បើយោងតាមហ្វេសប៊ុនឈ្មោះ ម៉ៅ ឌីណ បានសរសេររៀបរាប់ថា "លុយរាយខ្មែរទៅទិញកាតទូរស័ព្ទនៅផ្ទះ ហេង ឡាយ គេមិនយកទេ គាត់ថាខ្ជិលរាប់ ចង់សួរថា បងប្អូនជាកូនខ្មែរអ្នកខេត្តស្ទឹងត្រែងយើងយល់យ៉ាងណាមានលុយទៅទិញគេហើយ គេថាខ្ជិលរាប់"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post