header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកស្រី លី អ៊ុអេង នាយិកាក្រុមហ៊ុន លី អ៊ុំអេង លីមីធីត ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនី្នសោភា សម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ននាល្ងាចថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទមិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកអត់លុយ )។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងសៀមរាប ចាប់ខ្លួន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទឹកដីខេត្តសៀមរាប តាមដីការបស់សាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ចំ​នួនជាង៣លានដុល្លារអាមេរិក។

បន្ទាប់ពីចាប់ខ្លួនបានហើយ សាលាដំបូងខេត្តសៀមរាប បានផ្ទេរសមត្ថកិច្ចចាត់ការសំណុំរឿងនេះ មកសាលាដំបូងរាជធានីភ្នំពេញវិញ រួចបញ្ជូនអ្នកស្រី លី អ៊ុំអេង មករាជធានីភ្នំពេញ។

រហូតមកដល់រសៀលថ្ងៃទី៩ ខែវិច្ឆិកា លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនអ្នកស្រី លី អ៊ុំអេង ដាក់ពន្ធនាគារតែម្តង។

លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអ្នកស្រី លី អ៊ុអេង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

បើតាមដីកាតុលាការ, មុនពេលចាប់ខ្លួននេះ គឺអ្នកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។

ក្រៅពីសំណុំរឿងនេះនៅមានប្រជាពលរដ្ឋចំនួន៨គ្រួសារ បានចោទអ្នកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប ប៉ុន្តែនេះជារឿងក្ដីមួយទៀត ដែលគូភាគីកំពុងដោះស្រាយគ្នានៅឡើយ ប៉ុន្តែដំណោះស្រាយហាក់មិនជឿនលឿនទៅមុខទេ ដោយសារអាជ្ញាធរខេត្តគ្មានចេតនាដោះស្រាយអោយចប់ ទុកការដោះស្រាយអោយយឺតយូរដូចគេអាំងដំរី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post