header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​​ភ្នំពេញៈ ឧស្សាហ៍​មាន​ចោរចូលគាស់បន្ទប់លួចទ្រព្យសម្បត្តិ​ ច្រើន​ដង​មក​ហើយ​ មិនដឹងជាចោរមានសោរបងផ្ទះ មកពីណាចាក់ចេញចូលបានស្រួលម្លេះ​? នេះត្រឹមរយៈពេលប្រហែល១៥នាទីប៉ុណ្ណោះ ចោរបានចូលគាស់បន្ទប់ជួលយកម៉ូតូរបស់នារីម្នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ VIVO យកទៅបាត់ ម៉ាក Scoopy ពណ៌ថ្មីចែស កាល​ពី​វេលា​ម៉ោង១២​និង​១៥នាទី​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា​ ២០១៨ នៅបន្ទប់​ជួល​មួយកន្លែងក្នុងភូមិ​ចំរើន​ផល​ ស្ថិតក្នុងសង្កាត់​បឹង​ទំពុន​ទី១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះ​ឈ្មោះ​ ​ម៉ា ​នី​ ​អាយុ​២២​ឆ្នាំ​ ជាបុគ្គលិក​ ក្រុមហ៊ុន​ទូរស័ព្ទ ​VIVO​ ស្នាក់នៅ​បន្ទប់​ជួល​កើត​ហេតុ​ខាង​លើ​ បាត់បង់ទ្រព្យសម្បត្តិ​​រួម​មាន​ ៖ លុយ​មួយ​ចំនួន​ និង​ ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ Scoopy ស៊េរី​ឆ្នាំ​2019​ ពណ៌​ស​ ទើបទិញបង់រំលោះបាន១អាទិត្យ​ប៉ុណ្ណោះ​ ពាក់ស្លាកលេខ​ភ្នំពេញ​-2683​ គាត់​មិន​ចាំអក្សរនៅខាងមុខស្លាកលេខនោះទេ​ ព្រោះ​ម៉ូតូ​ទើបតែទិញ​ ហើយ​កាត​គ្រី​នៅក្រុមហ៊ុន​ទុក​ទៀត​។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានចាក់សោបន្ទប់ត្រឹមត្រូវរួចហើយ ឡើងជិះរថយន្តជាមួយមិត្តភក្តិទៅហូបបាយនៅម្តុំផ្សារសុវណ្ណា​ ពេលហូបរួចហើយ ក៏ត្រឡ​ប់មកបន្ទប់ជួលវិញ ស្រាប់តែឃើញបន្ទប់ជួលចំហទ្វារ ហើយបានចូលក្នុងបន្ទប់ពុំឃើញម៉ូតូរបស់ខ្លួនឡើយ ហើយក៏ឆោឡោឡើងបានសួរទៅមិត្តភក្តិម្នាក់ទៀត ដែលជួលបន្ទប់នៅជិតនោះ គាត់ឆ្លើយថា បានឭសំឡេងបញ្ឆេះម៉ូតូដែរ ស្មានតែមិត្តភក្តិឯងជិះចេញទៅក្រៅ ហើយគាត់បានបន្តទៀតថា កន្លងមកនៅបន្ទប់ជួលកន្លែងនេះ ធ្លាប់បាត់ម៉ូតូជាច្រើនមកហើយ។

ប្រភពដដែល​បញ្ជាក់ថា​ នៅ​ផ្ទះ​ជួល​ខាង​លើ​នោះ​ ឧស្សាហ៍​មាន​ចោរចូលគាស់បន្ទប់លួចទ្រព្យសម្បត្តិ​ ច្រើន​ដង​មក​ហើយ​ មិនដឹងជាចោរមានសោរបងផ្ទះមកពីណាចាក់ចេញចូលបានស្រួលម្លេះ​ ? ព្រោះ​មានតែ​អ្នកនៅក្នុងផ្ទះនោះប៉ុណ្ណោះ ទើបមានសោរបងផ្ទះ​ ហើយ​នៅពេល​មានបញ្ហាអ្នក​រស់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​សុំម្ចាស់ផ្ទះ​ ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​ព្រម​ឆែក​អោយ​មើល​ទេ​ មិនដឹងជាគាត់មានមូលហេតុអ្វី?

ក្រោយ​កើត​ហេតុ​ នារី​រងគ្រោះ​បាន​ត្រឹម​តែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹង​ទំពុន​ទី១៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post