header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ កំពុងជិះម៉ូតូឌុបទៅជិះរថយន្តក្រុង​នៅម្ដុំវត្តស្រះចក ដើម្បីធ្វើដំណើរទៅក្រចេះ ស្រាប់តែមកដល់មុខវិមានសន្តិភាព ​មានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់កាបូប រួចជិះគេចខ្លួនបាត់ស្រមោល។ ភ្លាមនោះ គាត់បានស្រែកឆោឡោថា ចោរៗ និងជិះដេញតាមដែរ​ តែតាមមិនទាន់​ ក៏បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹកតែម្ដង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖០៥នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខវិមានសន្តិភាព តាមបណ្តោយផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា នៅមុនពេលកើតហេតុ ស្ត្រីខាងលើ បានជិះម៉ូតូឌុប ធ្វើដំណើរទៅបេនឡានក្រុងនៅម្ដុំវត្តស្រះចក ដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តក្រចេះ។ លុះមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខវិមានសន្តិភាព ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាក ស៊ីរ៉ុស មួយគ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ ដែលដាក់នៅខាងមុខនោះ បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយមិនរំខានសមត្ថកិច្ចណាជួយអន្តរាគមន៍ទេ។ ភ្លាមនោះ គាត់ក៏បានស្រែកឆោឡោឡើងដែរ ប៉ុន្តែមិនមាននរណាជួយគាត់ទេ ទើបគាត់ម៉ូតុឌុបជិះដេញតាមបានប្រហែលជា២០០-៣០០ម៉ែត្រ​ គាត់ក៏ត្រឡប់មកម្ដុំក្ដាន់ពីរ ដើម្បីប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដែរ ប៉ុន្តែដោយសារតែចោរជិះគេចខ្លួនបាត់ហើយ ទើបតែសមត្ថកិច្ចបានបានត្រឹមរាយការណ៍បោះដៃទៅកាន់សមត្ថកិច្ចសង្កាត់មិត្តភាព ឲ្យចុះមកនាំស្ត្រីរងគ្រោះយកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹង។

នៅក្នុងកាបូបដែលចោរយកទៅនោះមាន មានប័ណ្ណ ប.ស.ស កាបូបលុយមួយមានលុយប្រមាណជាង១០ម៉ឺនរៀល និងកាតការងារ។

បច្ចុប្បន្នស្ត្រីរងគ្រោះ ត្រូវបានលោកមេប៉ុស្តិ៍សង្កាត់មិត្តភាព ឌុបទៅប៉ុស្តិ៍នគរបាលមិត្តភាព ដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងវែកមុខរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post