header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ជាអ្នករត់កង់បីឥណ្ឌា បានបែកចិញ្ចើមហូរឈាមស្រោចមុខ បន្ទាប់ពីបើកកង់បីច្រឡំផ្លូវ ត្រូវនារីជាភ្ញៀវយកដកស្បាយវាយមួយដប បែកចិញ្ចើមខាងឆ្វេងរងរបួស។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១១ ខែវិឆ្ឆិកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះសីហនុ ត្រង់ចំណុចស្តុបអូរឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នៅ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក។ ចំណែកនារីជាជនបង្កមានឈ្មោះ គឹម ចាន់ធី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជិតគីរីរម្យ ខណ្ឌចំការមន។

ជនរងគ្រោះជាម្ចាស់កង់បី ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-6834 បានដឹកនារីពីរនាក់ ចេញពីម្តុំឡាលីន ជិតផ្សារអូរឫស្សី គោលបំណងមកផ្សារអូរឡាំពិក ដោយបើកតាមផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច។ លុះមកដល់ស្តុបអូរឡាំពិក ស្រ្តីជិះលើកង់បីម្នាក់ ឲ្យទៅត្រង់ចូលផ្សារឡាំពិក ស្រាប់តែនារីដែលបង្កបានស្រែកស្ដីឲ្យដោយពាក្យសម្ដីអសុរស ហើយឲ្យគាត់បត់ត្រឡប់ក្រោយ មកផ្ទះលេខ១៥ ជាប់ឡានក្រុង។ ខណៈមកដល់ចំណុចកើតហេតុ គាត់ក៏បានឈប់ ហើយក៏ទាស់សម្ដីគ្នាមួយប្រាវទៀត ដោយប្រើពាក្យសម្ដីកសុទ្ធតែអាម៉ឹងទៅវិញទៅមក ធ្វើឲ្យនារីជនបង្កខឹងដោយមានភាពស្រវឹងផងនោះ បានទាញដកស្បាយ ដែលដាក់ជាប់នឹងខ្លួន វាយម្ចាស់កង់បីមួយដបចំចិញ្ចើមខាងឆ្វេង បណ្ដាលឲ្យបែកហូរឈាមស្រោចមុខ ហើយគាត់ក៏មិនតបតទៅវិញដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ស្រាប់តែនារីម្នាក់ ដែលជាបក្ខពួកបានគេចខ្លូនបាត់ សល់តែនារីបង្ក និងម្ចាស់កង់បីរងគ្រោះ រួចហើយសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងទៅប៉ុស្តិ៍រដ្ឋបាលវាល់វង់ ដើម្បីដោះស្រាយបញ្ចប់រឿង ក្រោមសំណងចំនួន២០០ដុល្លារ ដោយខាងស្ត្រីបង្កសងទៅឲ្យម្ចាស់កង់បី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post