header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នារី២នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធជាមួយវត្ថុតាងថ្នាំម្សៅក្រាម សង្ស័យសារធាតុញៀន៣កញ្ចប់ធំ ។

សេចក្តរាយការណ៍បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ស្ថិតនៅក្រុម២ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងនគរបាលបានចុះបង្ក្រាប ករណីគ្រឿងញៀន១ករណី ដោយឃាត់ខ្លូនបានជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងជាក់ស្តែង ។

ប្រភពបន្តថា ជនសង្ស័យ ឈ្មោះ ផុនវណ្ណៈ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ និង ឈ្មោះធី ស្រីនួន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ត្រូវបានឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី ខណៈកម្លាំងសមត្ថកិច្ចរកឃើញជាប់ខ្លួននូវ វត្ថុតាងម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀន៣កញ្ចប់ធំ និងទូរស័ព្ទ១គ្រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post