header ads

Sponsor

រិទ្ធី

លោក គង់ មុនីកា ជាកូនប្រុសលោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរបានដឹកនាំគណៈប្រតិភូចុះអង្កេតស្ថានភាពព្រំដែនកម្ពុជា-វៀតណាម ត្រង់ចំណុចឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើយោងតាមហ្វេសប៊ុកគណបក្សឆន្ទៈខ្មែរ។

ក្រោយពីបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ លោក គង់ មុនីកា ប្រតិភូគណបក្សឆន្ទៈខ្មែរបានឱ្យដឹងថា៖ ច្រាំងទន្លេបានបាក់ជាបន្តបន្ទាប់ដោយសារភាគីវៀតណាមបានបូមខ្សាច់ និងផែផ្សាររបស់ខ្លួន បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋច្រើនរយគ្រួសាររងការប៉ះពាល់ សូម្បីតែសាលាឃុំ មណ្ឌលសុខភាព ក៏ត្រូវបំលាស់ទី។ ជាពិសេសបង្គោលព្រំដែនលេខ ២៤៥ ក៏ប្រឈមបាក់ធ្លាក់ចូលទន្លេផងដែរ បើទោះជាអាជ្ញាធរបានទប់ច្រាំងខ្លះក៏ដោយ។ ដោយឡែកករណីជួលដីឱ្យជនជាតិវៀតណាម ដោយមានការឃុបឃិតពីអាជ្ញាធរនៅតែបន្តមាន តួយ៉ាងនៅក្រោយវត្តបាក់ណាមតែម្តង។

ជាមួយគ្នានេះដែរ គណបក្សឆន្ទៈខ្មែរនឹងជំរុញឱ្យរាជរដ្ឋាភិបាលក្រុងភ្នំពេញ ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ផ្តល់បណ្ណកម្មសិទ្ធិដល់វត្តបាក់ណាម។

បើយោងតាមគណបក្សឆន្ទៈខ្មែរបានឱ្យដឹងទៀតថា ប្រតិភូគណបក្សឆន្ទៈខ្មែរនឹងចុះអង្កេតបញ្ហាព្រំដែននៅស្រុកកោះធំ ខេត្តកណ្តាល និងបញ្ហាជួលដីតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេសក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post