header ads

Sponsor

រិទ្ធី

រដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង ជាអភិបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសផ្លូវហោះហើររបស់យន្តហោះ។​ នេះបើយោងតាមសេចក្តីជូនដំណឹងលេខ ០៧៤/១៨ សជណ.ច ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋបាលរាជធានីភ្នំពេញបានរំលឹកថាខ្លួនធ្លាប់បានចេញសេចក្តីជូនដំណឹងម្តងរួចមកហើយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក ក្នុងគោលបំណងធានានូវការគោរពសិទ្ធិរស់នៅឯកជនរបស់ប្រជាពលរដ្ឋនិងរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយត្រូវបានក្រុមហ៊ុន អង្គការ ស្ថាប័ន និងប្រជាពលរដ្ឋមួយចំនួនធំចូលរួមអនុវត្តបានល្អ។

សជណ ដដែលបានស្នើប្រជាពលរដ្ឋចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ ក្នុងរកណីចាំបាច់ត្រូវការប្រើប្រាស់ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post