header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសចំនួន២នាក់ បានយកម៉ូតូមិត្តភក្តិហើយគេចខ្លួនបាត់មួយរយៈ ក្រោយមកទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្នាក់ យកមកសួរនាំ ខណៈជនសង្ស័យម្នាក់ទៀត គេចខ្លួនបាត់។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៨​ព្រឹក​ ថ្ងៃទី២៧​ ខែវិច្ឆិកា ​ឆ្នាំ២០១៨​ នៅចំណុចបន្ទប់ជួលភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនង្ស័យមានឈ្មោះ ប៉ុន​ កែវឯក​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរបរ ជាងជុសម៉ូតូ​ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ មាស​ ភាព​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មុខរប រត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ មានស្រុកកំណើតនៅខេត្តតាកែវ។

តា​មសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីមុនថ្ងៃបុណ្យអុំទូក រូបគាត់បានជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-2557 ឌុបឈ្មោះធី ទៅបន្ទប់ជួលឈ្មោះ ប៉ុន កែវឯក​ ពេលទៅដល់ជនសង្ស័យទាំង២នាក់ បានខ្ចីម៉ូតូទៅទិញទឹកពេលនោះរូបគាត់ក៏បានឲ្យជិះយកទៅបាត់។

ក្រោយមកទើបឈ្មោះ ប៉ុន កែវឯក​ ក៏បានដើរមកម្នាក់ឯង ហើយរូបគាត់ក៏បានសួរនាំពេលនោះជនសង្ស័យប្រាប់ថា ឈ្មោះធី ជិះមិនដឹងទៅណាទេ ទើបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។ លុះមកដល់ថ្ងៃទី២៧​ ជនសង្ស័យនៅមិនទាន់យកម៉ូតូឲ្យទៀត ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៉ុន កែវឯក តែម្តង ចំណែកឈ្មោះធី គេចខ្លួនរួមទាំងម៉ូតូទៅបាត់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំដោះស្រាយតាមច្បាប់៕

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post