header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ រថយន្តធុនធំ សណ្តោងរ៉ឺម៉កមួយគ្រឿង ខណៈកំពុងបើកសុខៗ ស្រាប់តែ​ដាច់កង់ក្រោយ ហើយបានរេចង្កូត​បោល​ទៅបុករថយន្ត៣គ្រឿងទៀត កំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យរថយន្តខ្លះ គេចធ្លាក់ប្រឡាយ និងរថយន្តខ្លះទៀត រងការខូចខាតស្ទើរទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៩-៧០ ស្ថិតក្នុងភូមិគោកស្តៅ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានឲ្យ​ដឹងថា មុនពេលកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀង គេឃើញ​មានរថយន្តធុនធំមួយគ្រឿង មានសណ្ដងរ៉ឺម៉ក ពណ៌ខៀវលាយ​ស ពាក់ស្លាកលេខ3B -3945 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានដាច់កង់ក្រោយខាងឆ្វេង បណ្តាលឲ្យជ្រុលទៅបុករថយន្តផ្សេងៗ៣គ្រឿង បណ្តាលឲ្យ​រងការខូចខាតស្ទើរទាំងស្រុង តែមិនបណ្តាលឲ្យ​មានមនុស្សណាម្នាក់ រងរបួស ឬស្លាប់នោះឡើយ។

ក្រោយកើតហេតុអ្នកបើកបរ​រថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់បាន នៅចំណុចខាងមុខវត្តអារញ្ញ សង្កាត់កំពង់ ឆ្នាំងក្រុងកំពង់ឆ្នាំង នាំយកមកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ដើម្បីកសាងឯកសារចាត់ការតាមនីតិវិធីផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post