header ads

Sponsor

រិទ្ធី

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជួយសម្រួលការធ្វើសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។ ការជំរុញនេះធ្វើឡើងតាមរយៈលិខិតផ្លូវការមួយផ្ញើជូនទៅឯកឧត្តម លោកជំទាវ នៃគណៈអភិបាលរាជធានី-ខេត្ត។

យោងលិខិតដែលចុះហត្ថលេខានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពស្របច្បាប់ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល៣ថ្ងៃមុនពេលធ្វើសកម្មភាពនោះឡើយ។

នេះគឺជាការបញ្ជាក់ជាថ្មីម្តងទៀត បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្ដីណែនាំលេខ០៤០សណន ក្នុងន័យដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន។

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានសូមស្វាគមន៍ចំពោះសេចក្តីណែនាំនេះ។ អង្គការ សមាគន៍ ដែលបានចុះបញ្ជីររួចហើយ ពេលធ្វើសកម្មភាពនៅមូលដ្ឋាន មិនចាំបាច់ជូនដំណឹងទៅអាជា្ញធមរ មុន ៣ ថ្ងៃ ដូចមុនទៀតទេ។ សូមបងប្អូនជួយ Share ឱ្យអាជ្ញាធមរ ខេត្តក្រុង និងមូលដ្ឋានទាំងអស់ បានជ្រាបព័ត៌មាននេះផង។ កុំឱ្យពួកគាត់រឹតត្បឹត ឬរារាំងសកម្មភាពសង្គមស៊ីវិលទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post