header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៣នាក់ ជាមុខសញ្ញា​លួចទូរស័ព្ទដៃយ៉ាងសកម្មប្រចាំតំបន់ ត្រូវបាន​សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួន កាលពីវេលាម៉ោង២យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយ​ធ្វើសកម្មភាពលួចទូរស័ព្ទ ស្ថិតនៅចំណុចផ្ទះសំណាក់បេ៩ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៖៣០នាទីយប់​។

ជនសង្ស័យទី​១.ឈ្មោះ ជា សំអាត ហៅ ស្រីលក្ខ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីបម្រើផ្លូវភេទ ទីលំនៅមិនពិតប្រាកដ។ ២.ឈ្មោះ ចាន់ សំអេន ហៅខ្មៅ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីបម្រើផ្លូវភេទ ទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ហាន ស៊ីណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ក្រហម បិតស្កុតពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1B-1486 (ជារបស់ជនសង្ស័យឈ្មោះ ហាន ស៊ីណា) និងទូរស័ព្ទ២គ្រឿងមួយគ្រឿងម៉ាក HANA ពណ៌ស (ជារបស់ជនសង្ស័យឈ្មោះ ជា សំអាត) មួយគ្រឿងទៀតម៉ាក SAMSYNG ពណ៌ខ្មៅ គ្មានថ្ម និងសំបកពីក្រោយ(ជារបស់ជនសង្ស័យឈ្មោះ ចាន់ សំអេន)។

ជនរងគ្រោះឈ្មោះ ង៉ោល ឌុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅក្នុងអង្គភាពកងលេខ២  ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

សម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPHONE6 ពណ៌ទឹកមាស។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post