header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុម​ចោរ​បាន​ចូល​លួច​ទូរ​ដែកមួយ ដែលដាក់សុទ្ធតែរបស់មានតម្លៃ ​ក្នុងផ្ទះអ្នកជំនួញ ក្នុង​បុរី​ចំការមន​ បើគិត​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ក្នុងផ្ទះ​លេខ​D២៩​ បុរី​ចំការមន​ ផ្លូវ​D​បេតុង​ ក្រុម​៦​ ភូមិ​ទី​១០​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

​មន្ត្រី​នគរបាល​​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​រង​គ្រោះ​ឈ្មោះ​ LI TAO​ ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ ជនជាតិ​ចិន​ សញ្ជាតិ​ខ្មែរ​ មុខរបរ​អ្នកជំនួញ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។​

សម្ភារៈ​បាត់បង់រួមមាន៖ ​ចិញ្ចៀន​លោហធាតុ​ពណ៌​ស​ មួយ​វង់​ តម្លៃ​ប្រហែល​១៥០០០​ដុល្លារ​, ​កងដៃ​លោហធាតុ​ពណ៌​ស​ ដាំ​ត្បូង​ពេជ្រ​ តម្លៃ​ ១០០០០​ម៉ឺន​ដុល្លារ​,​ ក្រវិល​ដាំ​ត្បូង​ពេជ្រ​១​គូរ ​តម្លៃ​ប្រហែល​៣​ម៉ឺន​ដុល្លារ​, ​ចិញ្ចៀន​ និង​ខ្សែ​ក​លោហធាតុ​ពណ៌​ស​មួយ​ចំនួន​ទៀត តម្លៃ​ប្រហែល​១០០០០​ម៉ឺន​ដុល្លារ​,​ បណ្ណ​បញ្ញើ​ប្រាក់​ធនាគារ​ប្រៃ​ណី​យ៍​១​សន្លឹក​, លុយ​ចំនួន​៣​ម៉ឺន​ដុល្លារ​, ​កាក់​មាសប្រាក់​ ប្រហែល​៥០​កាក់ ​តម្លៃ​៣​ម៉ឺន​ដុល្លារ​ជាង​, ​កាបូបស្ពាយ​ម៉ាក​LV​ ពណ៌​ខ្មៅ​ មួយ​តម្លៃ​២០០០​ដុល្លារ​, ​ប្លង់​ផ្ទះ​លេខ​C៦​ ០២,​ និងវិមាន​កូ​លាប​១,​ ប្លង់​ដី​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​១​សន្លឹក​,​ ប្លង់​ផ្ទះ​លេខ​៩២៣-SA(C២)​នៅ​សង្កាត់​ អូរ​ឡាំ​ពិ​ច​,​ ប្លង់​ខុន​ដូរ​រី​វើ​វ៉ា​កោះ​ពេជ្រ​១,​ ពាក្យ​ស្នើរ​កាន់កាប់​ដីធ្លី​នៅ​ខេត្ត​សៀម​​រាម​១​សន្លឹក​,​ នាឡិការ​ដៃ​ ចំនួន​៤​គ្រឿង​ សរុប​តម្លៃ​១៦​ម៉ឺន​ដុល្លារ​, ​ចិញ្ចៀនពេជ្រ​ ១គ្រាប់​ តម្លៃ​៤​ម៉ឺន​ដុល្លារ​។​ សម្ភារៈ​ដកហូត​ស្លាកស្នាម​ក្រ​យ៉ៅ​ម្រាមដៃ​១​កន្លែង​។​

ប្រភព​ពី​ឈ្មោះ​ ដា​ ធា​រី​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ មុខរបរអ្នកបម្រើ​ ទីលំនៅ​ផ្ទះ​លេខ​៩២៤​ ផ្លូវលំ​ ភូមិ​តា​រាប​ដូន​ស​ ឃុំ​គគី​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ បានឲ្យដឹង​ថា​ នៅ​ថ្ងៃ​ទី​២១​ ខែ​​វិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៧​និង​២០​នាទី​ ម្ចាស់ផ្ទះ​និង​ក្រុម​គ្រួ​សារបាន​ចេញ​ទៅ​ដើរ​លេង​បាត់​ ​ចំណែក​នាង​ខ្ញុំ​ក៏​នៅ​បោសសម្អាត​ផ្ទះ​រួច​រហូត​ដល់​ម៉ោង​១២​និង​២០​នាទី​ នាង​ខ្ញុំ​ចាក់សោរ​ទ្វារផ្ទះ​នឹង​ទ្វាររបង​គ្រាន់តែ​ខ្ទាស់​ពុំ​មាន​ចាក់សោរ​ទេ ​ចេញ​ទៅ​ផ្ទះ​របស់ខ្ញុំ​នៅ​កៀនស្វាយ​ ​ខេត្តកណ្តាល​ ​លុះដល់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​៨​និង​៣០​នាទី​ នាង​ខ្ញុំ​ក៏​ត្រឡប់​មក​វិញ​ បើកទ្វារ​របង​ចូល​ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​គ្រាន់តែ​បិទ​ផ្អឹប​និងកូនសោរ​ឡាន​និង​សោរ​ផ្ទះ​នៅ​លើ​កៅអី​ខាងក្រៅ​ នាង​ខ្ញុំ​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ឃើញ​ទូរ​ដែក​ក្នុង​បន្ទប់​ម្ចាស់ផ្ទះ​បាត់​ នាង​ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅ​អ្នកបកប្រែ​ម្ចាស់ផ្ទះ​ឲ្យប្រាប់​ទៅ​ម្ចាស់ផ្ទះ​ថា​មាន​ចោរ​ចូល​លួច​ទូរ​ដែក​។​

ប្រភព​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៩​និង​១០​នាទី​ខ្ញុំ​និង​ប្រពន្ធ​កូន​និង​ឪពុក​ម្តាយ​ខ្ញុំ​បាន​ចេញពីផ្ទះ​ទៅ​ដើរ​លេង​នៅ​ខេត្ត​ កោះកុង​ ទុក​អោយ​អ្នកបម្រើ​ឈ្មោះ​ ដា​ ធា​រី​ នៅ​មើល​ផ្ទះ​លុះដល់​ថ្ងៃ​ទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ខ្ញុំ​និង​ក្រុម​គ្រួ​សារបាន​ជិះ​យន្តហោះ​ទៅ​លេង​ប្រទេស​ថៃ​​រហូត​ដល់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​១០​និង​៣០​នាទី​ ឈ្មោះ​យ៉ាំ​ង​ ឡឺ​ ភេទ​ប្រុស​ជា​អ្នកបកប្រែ​ឲ្យខ្ញុំ​បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា ​មាន​ចោរលួច​ទូរ​ដែក​ក្នុងផ្ទះ​។​

បច្ចុប្បន្ន ​កម្លាំង​សមត្ថកិច្ចជំនាញ​កំពុង​ធ្វើការស្រាវជ្រាវស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post