Loading...

Tuesday, November 27, 2018

បុករាល់ថ្ងៃរបាំងថ្មចែកទ្រូវផ្លូវ ស្តុបក្ដាន់២ ! Highlander ក្រឡាប់ផ្ងារជើងឡើងលើ ផ្អើលទាំងកណ្ដាលយប់!

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់អស់២កង់ រថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាង ម្ចាស់រងរបួសបែកក្បាល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចស្តុបក្ដាន់ពីរ ក្នុងសង្កាត់ស្រះចក ​ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AR-5395 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងបានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យ បាក់២កង់។ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ និងម្ចាស់រងរបួសស្រាលបែកក្បាល។

បច្ចុប្បន្ន​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

@Amapapa.News

Feature Ads