header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ម្សិលមិញនេះ ក្មួយស្រីសម្ដេចតេជោ លោកស្រី ហ៊ុន ចាន់ថុល បានប្រកាសគំរាមប្ដឹង លោក សាយ សំអាល់ ចូលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទាក់ទងនឹងបញ្ហាដីធ្លី ដោយក្នុងនោះលោកស្រីបានសរសេររៀបរាប់ថា៖

ធ្វើអ្វីឲ្យមានដែនកំណត់ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងប្ដឹងចូលឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់ ដើម្បីជួយរកយុត្តិធម៌ ហៅរដ្ឋមន្រ្តីមកបំភ្លឺ ពីបញ្ហានេះ ខ្ញុំមិនចង់ទេ តែថោកទាបពេកហើយ បងប្អូនណាខ្លះយកលុយគេចាយសប្បាយ មិនជួយបងប្អូន ។ ហើយខាងរដ្ឋមន្រ្តីបរិស្ថានត្រូវ កោះអញ្ចើញម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់រឿងនេះឲ្យច្បាស់ ខ្ញុំបាន Telegram ទៅ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានរួចហើយ សង្ឃឹមថានឹងមានវិធានការណ៍ សារឡើងវិញ ព្រោះអ្នកសំរេចមិនមែនជាខ្ញុំដែលជាម្ចាស់ពិត ៕

សូមជម្រាបជូនថា ក្នុងអាណត្តទី៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តួចផ្តើម​គំនិត​បង្កើត”ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់”​ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍​ប្រជាពលរដ្ឋ ក៏ដូចជាដុះក្អែលមន្ត្រីអសកម្មនានា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post