header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិហ្វីលីពីនម្នាក់ លាក់ថ្នាំញៀនជិះម៉ូតឆ្លងកាត់កុងត្រូលត្រួតពិនិត្យអាវុធជាតិផ្ទុះរបស់​គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ សមត្ថកិច្ច​ឆែករក​ឃើញ រួចក៏វាយខ្នោះនាំខ្លួនយកមកសួរនាំ​។

ការឃាត់ខ្លួនជនជាតិហ្វីលីពិននេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង០៥នាទីយប់​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចតាម១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចេត សាមុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិហ្វីលីពីន មុខរបរអ្នកលេងភ្លេង ស្នាក់នៅបន្ទប់ជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (គ្មានលិខិតឆ្លងដែន)  ព្រមទាំងដកហូតវត្ថុតាង ៖ ក្រាមសថ្លា០៣កូនថង់តូច , ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន២គ្រាប់ , ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅលាយខៀវ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BG-5599  , ទូរសព្ទ័ដៃចំនួន២គ្រឿង , លុយខ្មែរចំនួន៨០០.០០០រៀល និងលុយដុល្លាចំនួន ៥៤៣ដុល្លា។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គណៈបញ្ជាកការឯកភាពខណ្ឌសែនសុខ បានដាក់គោល​ដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើ ឃើញជនសង្ស័យ កំពុងម៉ូតូមកដល់គោលដៅ ដោយមានការសង្ស័យ សមត្ថកិច្ចក៏​ហៅឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន ហើយក៏​រកឃើញថ្នាំញៀន រួចក៏ឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post