header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសចំនួន៣នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ Business Channel Cambodia ត្រូវបានកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ ក្រោយពីបុរសទាំង៣នាក់នេះ បាននាំគ្នាចូលទៅក្នុងផ្ទះវីឡាមួយកន្លែង ដែលមានតម្លៃជាង១លានដុល្លារ ដើម្បីទាមទារលុយថ្លៃកំមីស្យុងរបស់ពួកគេមួយចំនួន តែត្រូវបានបុរសជាម្ចាស់ផ្ទះបានប្តឹងសមត្ថកិច្ចថា «ពួកគេបានចូលផ្ទះដោយគ្មានការអនុញ្ញាត និងគំរាមកំហែង»

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៤៥ ផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ បុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យ Business Channel Cambodia ចំនួន៤នាក់ បាននាំគ្នាមកកាន់ផ្ទះវីឡាមួយកន្លែងខាងលើ ដោយបុរសចំនួន៣នាក់ បានចូលទៅខាងក្នុង និងម្នាក់ទៀតនៅឈរចាំខាងក្រៅរបងមុខផ្ទះ។ ពេល​ដែលពួកគេទាំង៣នាក់ បានចូលទៅខាងក្នុងផ្ទះវីឡានោះ ក៏ជួបនឹងបុរសម្នាក់ ដែលជាម្ចាស់ផ្ទះថ្មី ដែលទើបនឹងទិញពីគេ និងកំពុងតែឈរមើលការខុសត្រូវ កម្មករធ្វើការបោសសំអាត។ ពេលនោះបុរសទាំង៣នាក់ ក៏បានធ្វើការសួរនាំ រឿងលុយកំមីស្យុងរបស់ពួកគេជាមួយនិងបុរសម្ចាស់ផ្ទះថ្មី ដែលទើបនិងទិញពីគេ (ផ្ទះវីឡាមួយនេះ មានតម្លៃទៅដល់រហូតទៅដល់១លានដុល្លារឯណ្ណោះ តែសម្រាប់លុយកំមីស្យុងដែលពួកគេមកទារពីគាត់នាពេលនេះ មិនដឹងថា ទារលុយប៉ុន្មាននោះទេ ក្រោយមក​ទំនងជាម្ចាស់ផ្ទះគេមិនឲ្យ ទើបបង្កឲ្យមានការជជែកគ្នាយ៉ាងតឹងសរសៃ.ក ហើយបុរសជាម្ចាស់ផ្ទះបាន​រាយការណ៍ទៅប្រាប់សមត្ថកិច្ចថា «មានគេចូលផ្ទះដោយគ្មានការអនុញ្ញាត និងគំរាមកំហែងដល់ក្នុងផ្ទះរបស់ខ្លួន» និងឲ្យធ្វើការឃាត់ខ្លួនបុរសទាំង ៣នាក់តែម្តង។

ក្នុងនោះដែរ បើតាមសម្ដីរបស់ពួកគេទាំង៣នាក់ បានបញ្ជាក់ប្រាប់ថា «កាលពីពេលកន្លងមកនេះ ពួកគេធ្លាប់បាននាំបុរសម្នាក់ខាងលើដើររកមើលទិញផ្ទះចំនួន២ទៅ៣កន្លែងមកហើយ រាប់ទាំងផ្ទះវីឡាមួយនេះផងដែរ» ប៉ុន្តែដោយដាច់ទំនាក់ទំនងគ្នាមួយរយៈ ក៏ស្រាប់តែបានឃើញរូបគាត់បានទំនាក់ទំនងជាមួយនិងម្ចាស់ផ្ទះនេះ និងបានទិញយកផ្ទះវីឡាមួយនេះដោយ​មិនឲ្យពុកគាត់ដឹង ក្រោយពីពួកគេបានស៊ើបដឹង និងស្គាល់ពីបុរសម្នាក់ ដែលធ្លាប់ពឹងពាក់ពួកគេរកដើរទិញ និងលួចទិញស្ងាត់ៗនោះ ទើបពួកគេមករកទារលុយថ្លៃកុំមីស្យុង តែម្តង។

ក្រោយពីទទួលបាននូវការរាយការណ៍ពីបុរសម្នាក់ជាម្ចាស់ផ្ទះវីឡាខាងលើប្តឹងសមត្ថ​កិច្ចថា «មានគេ ចូលមកក្នុងផ្ទះដោយគ្មានការអនុញ្ញាត និង គំរាមកំហែងខ្លួនដល់ក្នុងផ្ទះរួចហើយ» ក៏បានធ្វើការឃាត់ ខ្លួនបុរសទាំង ៣នាក់ យកទៅកាន់នគរបាលប៉ុស្តិ៍ទួលទំពូងទី២ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post