header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ជួបជាមួយស្ថាបនិក របស់កុំព្យូទ័រគម្ពីរ​ ក្នុងកម្មវិធី SPARK.3 ក្រោមប្រធានបទ ’អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ’

សួស្ដីអ្នកទាំងអស់គ្នា! តើអ្នកទាំងអស់គ្នាមានដឹងអត់ថា បច្ចេកវិទ្យានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារការងារនាថ្ងៃអនាគត? មានត្រៀមខ្លួនហើយរឺនៅដើម្បីជៀសវាងការបាត់បង់ឱកាសការងារល្អៗនាថ្ងៃអនាគត?

មោះ! មកចូលរួមក្នុងកម្មវិធី SPARK.3 ទាំងអស់គ្នា ក្រោមប្រធានបទ “អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ " ឬ ‘’Future Career in AI Generation”។

អ្វីទៅជាកម្មវិធី SPARK. ? ​

“SPARK.” គឺជាកម្មវិធី​ចែករំលែកគំនិត តាមការនិយាយជាសាធារណៈនិងការពិភាក្សាតុមូលដែលត្រូវបានបង្កើតទ្បើងដើម្បីធ្វើជាវេទិកាសម្រាប់ជម្រុញអោយយុវជនបញ្ចេញនូវគំនិតច្នៃប្រឌិតដែលជាដំណោះស្រាយដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសង្គមបច្ចុប្បន្នហើយយើងក៏ជម្រុញអោយយុវជនសហការគ្នាធ្វើអោយគំនិតទាំងនោះចេញជារូបរាងមួយពិតប្រាកដ។ SPARK.3 គឺជាកម្មវិធីទី៣ បន្ទាប់ពីកម្មវិធីSPARK. 1 និង SPARK. 2 ដែលទទួលបានជោគជ័យយ៉ាងពេញទំហឹង។
 

តើអ្នកចូលរួមនឹងទទួលបានអ្វីខ្លះពីកម្មវិធី SPARK.3?
តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនដែលមានសមត្ថភាព ចេញពីការប្រកួតចម្រាញ់​​ យ៉ាងស្វិតស្វាញ ដូចជា​ លោកសៀក ពិសិដ្ឋ​ សមាជិកនៃក្រុមម្ចាស់ជ័យលាភី មេដាយមាសពីការប្រកួតនៅប្រទេសជប៉ុន។​ យើងក៏មានកិច្ចពិភាក្សាវែកញែកពីប្រធានបទ ពីសំណាក់វាគ្មិនកិត្តិយសជា​ ច្រើនរូប​​ដែលមាន​បទពិសោធន៍ក្នុងវិស័យនេះ ដូចជា​បងប្រុស ធុល​ រិទ្ធី ស្ថាបនិកកុំព្យូទ័ររបស់ខ្មែរដំបូងបំផុតម៉ាកគម្ពីរ។ អ្នកចូលរួមនឹងទទួលបានចំណេះដឹងពី​​ បច្ចេកវិទ្យាដែលកំពុងទាក់ទាញចំណាប់ អារម្មណ៍ពីសំណាក់អ្នកសិក្សាស្រាវជ្រាវ (បច្ចេកវិទ្យា AI) និងឥទ្ធិពលរបស់វាលើទីផ្សារការងារ ក៏ដូចជារបៀបរៀបចំខ្លួនដើម្បី អនាគតទីផ្សារការងារក្នុងយុគ សម័យបច្ចេកវិទ្យាថ្មីនេះ។  ក្រៅពីនេះ យើងក៏មានការសម្ដែងពីតារាសិល្បៈក្នុងព្រះរាជាណាចក្រ​ កម្ពុជាផង រួមជាមួយនឹងការចាប់រង្វាន់ផងដែរ។

ពិសេសៗ៖ កម្មវិធីរបស់យើងក៏មានកាដូសម្ងាត់សម្រាប់អ្នកចូលរួមកម្មវិធីរបស់យើងផងដែរ។​ ចង់ដឹងថាកាដូហ្នឹងជាអ្វីអត់?​ តោះមកចូលរួមកម្មវិធីរបស់យើងទាំងអស់គ្នា!

តំណភ្ជាប់សម្រាប់កក់សំបុត្រ៖ https://goo.gl/ZPCwRK

ស្វែងយល់បន្ថែមពីកម្មវិធី​ និង​ប្រធានបទរបស់ពួកយើង ដោយចូលទៅកាន់ទំព័​រហ្វេសប៊ុករបស់យើងតាមរយៈតំណភ្ជាប់ខាងក្រោម។

SPARK.Phnom Penh: https://www.facebook.com/SPARK.PhnomPenh/

INSPIRED.Cambodia: https://www.facebook.com/InspiredCambodia.asia/

ប្រធានបទ៖ អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ

ពេលវេលា៖​ ថ្ងៃអាទិត្យ ទី​១១​ ឆ្នាំ២០១៨

ទីតាំង៖ ​ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)

ទំនាក់ទំនងកក់សំបុត្រ៖​ 070​ ​492​ 932 ឬ​ 096 8 799 777

ស្វែងយល់បន្ថែមពីបច្ចេកវិទ្យា AI: https://goo.gl/QizAVK

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post