header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន​៦នាក់​ ជិះ​ម៉ូតូ​កង់​បី​ឡាំប៉ាតា​(ឥណ្ឌា​)​ ចូល​ខារ៉ាអូខេ​ ខ្វះ​លុយ​ឲ្យ​គេ​ បែរជាចោទប្រកាន់​ថា​ ម្ហូប​ថ្លៃ​ពេក​ នាំ​គ្នា​ឈ្លោះប្រកែក​ជា​មួយ​ម្ចាស់​ហាង​ ផ្អើល​អស់​សមត្ថកិច្ច​ និងអ្នក​សារព័ត៌មាន​ ​កាលវេលម៉ោង​១២៖​៣០នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤(ហៅផ្លូវ​ម៉ៃដា​)​ ដែល​មាន​យីហោ​ “ញ៉ូវ​ ស្កាយ​” ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​ទាំង​៦នាក់​ មិន​បញ្ជាក់​ឈ្មោះនោះទេ​ បាន​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​ ពួកគាត់​បាន​នាំគ្នា​មក​ផឹក​ស៊ី​ នៅផ្លូវ​២០០៤ ហើយ​បុគ្គលិក​ហាង​ខាង​លើ​ បាន​មក​ស្ទាក់​ផ្លូវ​គាត់​ ប្រាប់​តម្លៃ​ស្រា​ក្នុង​មួយ​កេះ​តម្លៃ​៣៥​ដុល្លារ​ Freeម្ហូប​៤មុខ​ទៀត​ ព្រម​ទាំង​Free​ស្រី​ស្អាត​ អង្គុយកំដរ​មួយ​ម្នាក់ទៀតផង​។ បន្ទាប់​មក​ពួក​គាត់​មើល​ទៅ​ក្នុង​តម្លៃសមល្មម​ ក៏បាន​នាំគ្នា​ចូល​ ខណៈដែល​ពួក​គាត់​ផឹក​អស់​ចំនួន​មួយ​កេះ​ហើយ​ ក៏បានឲ្យគេ​គិត​លុយ​អស់​ចំនួន​៨០​ដុល្លារ​។ ​ពេល​នោះពួក​គាត់​​ឆ្ងល់​អស់​ថ្លៃ​ម្ល៉េះ​ និយាយ​គ្នា​៣៥​ដុល្លារ​ តែដល់យកវិកយបក្រមក ស្រាប់តែឃើញអស់ចំនួន​៨០​ដុល្លារ​ ហើយគ្មាន​លុយ​ឲ្យ​ក៏​ឈ្លោះជា​មួយ​ម្ចាស់​ហាង​តែ​ម្តង​។

តាម​សម្តីពីម្ចាស់​ហាង​ខាង​លើ​ បាន​និយាយ​ប្រាប់​ថា​ តម្លៃ​ស្រាមួយឈត់​ និង​ម្ហូប​Free៤ចាន​ តម្លៃ​៣៥​ដុល្លារ​ និង​ហៅថែម​ចំនួន​៥ចាន​ទៀត​ ឡើង​ដល់​ចំនួន​៨០​ដុល្លារ​ ម្ដេច​ថា​គិត​លុយ​លើស​។ ហើយ​យុវជន​ម្នាក់ ​ក្នុង​ចំណោម៦នាក់នោះ ​បាន​និយាយ​ថា​ មុខ​ម្ហូប​ទាំង​៥មុខ​ខាង​លើ​ ពួក​គាត់​មិន​បាន​ហូប​ឡើយ​ គឺ​ខាង​ស្រី​ៗ​ជានាក់​ហូប​ទេ​ ម្តេច​ក៏​គិត​ដែរ​។ ចំណែក​ ម្ចាស់​ហាង​បាន​និយាយ​ប្រាប់​ថា​ ស្រី​ៗ​ហូប​ព្រោះ​នាង​ថា​ ពួក​បងៗជា​អ្នក​​ឲ្យ​ហូប​។

ក្រោយ​ពេល​កើតហេតុ ​ទើប​ប្តឹង​ដល់​នគរបាល​ប៉ុស្តិ៍​ មក​សម្របសម្រួល​​នៅ​កន្លែង​កើត​ហេតុ​ ហើយ​ភាគី​ទាំង​សង្ខាង​បាន​បញ្ចប់​ក្នុង​តម្លៃ​២៤ម៉ឺន​រៀល​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post