header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ ជំនួញឈើប្រណិតនៅតែបន្តកើតឡើង នៅក្នុងទឹកដីស្រុកកែវសីមា ដែលភាគច្រើនកើតឡើងមិនឈប់ឈរ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្រោមការគ្រប់គ្រង់របស់លោក ព្រំ​ សុវណ្ណា​ នាយកដែនជម្រកសត្វព្រៃកែវសីមា ជាក់ស្ដែង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឃុំស្រែឈូកស្រុកកែវសីមា មានរថយន្តប្រភេទកែច្នៃដឹកយ៉ាងគគ្រឹកគ្រែង គ្មានខ្លាចក្រែងចិត្តមន្ត្រីណាសោះ។

បើតាមការឲ្យដឹងពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តដឹកឈើប្រភេទកកោះ ចំនួន៣គ្រឿង ដឹកឆ្លងកាត់មុខក្រុមគណៈកម្មការទប់ស្កាត់បទល្មើសព្រៃ ខេត្តមណ្ឌលគិរីដោយរលូន ក៏ប៉ុន្តែប្រហែលជាចាំថ្ងៃសយមិនដឹង ក៏មកជួបកម្លាំងចល័តចម្រុះ ពេលដល់ចម្ការកៅស៊ូ ក៏ត្រូវបានអនុប្រធានមន្ទីរបរិស្ថានបង្ក្រាបបានតែម្ដង។

ក្រោយការបង្ក្រាប វត្ថុតាងនៅពុំទាន់បានធ្វើការវាស់វែងនៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post