header ads

Sponsor

រិទ្ធី

ចាប៉ីដងវែងច្នៃពីដបទឹកបរិសុទ្ធប្រើប្រាស់រួច គ្រោងនឹងដាក់តាំងបង្ហាញនៅមហោស្រពចាប៉ីដងវែងនៅក្នុងបរិវេណវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប ដើម្បីលើកស្ទួយតម្លៃសិល្បៈ និងបរិស្ថានដែលនឹប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

ចាប៉ីដងវែងនេះត្រូវបានកែច្នៃឡើងដោយលោក រៀម មុនី​ស៊ី​ឡុង  ហៅវិចិត្រករសំរាម ដោយយកដបទឹកបរិសុទ្ធប្រើប្រាស់រួចចំនួន៦ ០០០ ដបនិងទុយោបឺត ចំនួន១៦ ០០០ ដើម។

លោក រៀម មុនី​ស៊ី​ឡុង បានបញ្ជាក់ឱ្យដឹងថាចាប៉ីដងវែងដែលធ្វើពីសំរាមនេះ មានប្រវែង៦ម៉ែត្រ និងបានកែច្នៃដាក់លើរទេះគោដោយមានកង់ធាក់ ដើម្បីលើកស្ទួយដល់សិល្បៈចាប៉ី ដែលប្រឈមនឹងបាត់បង់ ហើយចាប៉ីដងវែងនេះច្នៃឡើងដោយដបទឹកបរិសុទ្ធ ក្នុងគោលបំណងបង្ហាញដល់ពលរដ្ឋខ្មែរ ឱ្យចេះរក្សាទុកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកម្ពស់សុខភាពនិងអនាម័យ និងបង្ហាញពីអត្ថប្រយោជន៍នៃសំរាមផងដែរ។

លោកបានបន្តទៀតថា អង្គការសិល្បៈខ្មែរអមតៈ បានបង្កើតជាសារ ផ្សព្វផ្សាយ ដើម្បីអប់រំដល់ប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស់ស្ទីកផងដែរ ព្រោះវាប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសសោភ័ណភាព នៃទីក្រុងទេសចរណ៍អង្គរ ក្នុងខេត្តសៀមរាប ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនាក្នុងមួយឆ្នាំៗ។

សូមបញ្ជាក់ថា អង្គការសិល្បៈខ្មែរអមតៈ បានជួយបណ្តុះបណ្តាល និងគាំទ្រដល់យុវជនជាច្រើន ឱ្យមានជំនាញសិល្បៈ ជាពិសេសបង្រៀនឱ្យចេះជំនាញឆ្នៃប្រឌិតបង្កើតស្នាដៃសិល្បះនិងសម្បែងសិល្បៈបុរាណខ្មែរ។

​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា កន្លងទៅ លោក រៀម មុនី​ស៊ី​ឡុង និង​មិត្តភក្តិបាន​ដឹក​ចាប៉ីដងវែងនេះយកទៅដាក់​នៅ​បរិវេណ​មហោស្រព​ក្នុង​វត្ត​រាជ​បូ​ណ៌ តាមរយៈ​រទេះគោ​ដោយមាន​កង់​ធាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post