header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា សៀង សុខ និងបន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាជនជាតិចិននោះរួចមក នគរបាលការិយាល័យជំនាញ ផែននគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានស្រាវជ្រាវ ស៊ើបអង្កេត ហើយកំណត់អត្តសញ្ញាណជនសង្ស័យ រហូតដល់ឃាត់ខ្លួនតែម្តង គឺនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០២ និង៣០នាទី រំលងអធ្រាត្រ ស្ថិតនៅចំណុចក្រោយកាស៊ីណូ យ៉ាឌួលី ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈកម្លាំងជំនាញ បានចុះល្បាតពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលកំពុងជិះម៉ូតូតែម្តង ។

នគរបាលជំនាញឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ម៉ៃ ពិគា ហៅ គា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ឈ្មោះ ធី រ៉ាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ អ្នកក្រឡុកស្រានៅ ស៊ីហ៊ូ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ ផា រិនហៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពបន្តថា វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោ២ដើម, កាំបិតច្នៃ១ដើម, ដែកទីប១ដើម, ញញួរដែក១ដើម, ទូរស័ព្ទដៃ ០៤គ្រឿង ( ម៉ាក សាមសុង ពណ៌ស , ម៉ាក mi ពណ៌ ស-ខ្មៅ , ម៉ាក WIKO ពណ៌ខ្មៅ-ទឹកមាស និងម៉ាក អិនចុចពិល ), ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ៨១៩៦៨៥៧, ម៉ូតូ ០១គ្រឿង ម៉ាក ស្មាស់រិវូ ពណ៌ក្រហម គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីនៈ ១៤៧៤០៤ ។

ប្រភពបន្តថា មូលហេតុដែលក្រុមជនសង្ស័យ វាយជនជាតិចិនព្រោះ ជនសង្ស័យគឺជាក្រុមញៀនថ្នាំ ហើយពួកគេខឹងនឹងជនជាតិចិន នៅពេលដែលពួកគេជិះម៉ូតូតាមផ្លូវ ជនជាតិចិនចូលចិត្តដើររញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរឲ្យជៀស មិនព្រមជៀស បែរជាស្រែកលឺៗ ទើបពួកគេខឹងហើយក៏វាយទៅលើជនជាតិចិនទាំងនោះតែម្តង ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post