header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ មនុស្សម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ នៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរដៃជ្រៃ  តំបន់អូរកំពប់អំបិល ភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ  បង្កឡើ​ងរវាងរថយន្តសាំយុងដឹកឈើ បុកម៉ូតូឌ្រី​មសង់ កំពុងឌុបប្រពន្ធ។

សមត្ថកិច្ចប៉ុស្តិ៍បឹងល្វា បានឲ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើ​ងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង គ្មាន​ស្លាកលេខ ដឹកឈើពេញរថយន្ត បើកបរពីជើ​ងទៅត្បូង លុះ​មកដល់មុខស្នាក់ការបរិស្ថានអូរកំពប់អំបិល បានបន្ថែមល្បឿនយ៉ាងលឿន ជ្រុលទៅ​បុកម៉ូតូជនរងគ្រោះ​ពីក្រោយពេញទំហឹង បណ្តាលឲ្យ​ប្តីជាអ្នកបើ​កម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអាធ័ម រីឯប្រពន្ធរងរបួសធ្ងន់។

អ្នកបើកបរម៉តូឈ្មោះ សៀន ឈិន ភេទប្រុស អាយុ៦២ឆ្នាំ (ស្លាប់) ប្រពន្ធ​ឈ្មោះ ឃ្លោក ជឹង អាយុ៥៨ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពងធំ។ ចំណែកអ្នកបើ​ក​បររថយន្តដឹកឈើ ត្រូវបានគេស្គាល់ឈ្នោះ រី ថន រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាអ្នករកស៊ី​ដឹកជញ្ជូនឈើ​ ដុះស្លែជាយូរមកហើយ បន្ទាប់បង្កហេតុភ្លាម បានរត់គេចខ្លួន ដោយសុវត្ថិភាព។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់បញ្ជូនរងគ្រោះទៅកាន់មន្ទីរពេទ្យ សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិបឹងល្វា ស្រុកសន្ទុក ដើម្បី​ចាត់វិធានការតាមច្បាប់នៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post