header ads

Sponsor

រិទ្ធី

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានជួបអ្នកវិនិយោគទុនចិនជិត ៥០នាក់ ដើម្បីពិភាក្សារកគន្លឹះការងារអភិវឌ្ឍន៍ខេត្ត និងជំរុញឱ្យសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែប្រសើរថែមទៀត។

ក្នុងជំនួបនេះលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងថា រដ្ឋបាលក្រុងព្រះសីហនុ សូមគាំទ្រលើកទឹកចិត្តឱ្យមានការបណ្តាក់ទុនវិនិយោគពីបរទេស មកកាន់ក្រុងព្រះសីហនុបានច្រើនបន្ថែមទៀតលើគ្រប់វិសយ័ទាំងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្មនិងទេសចរណ៍ជាដើម។

ជាមួយគ្នានេះដែរ លោកអភិបាលក្រុងព្រះសីហនុរូបនេះ បានសម្តែងនូវការរីករាយដោយរំពឹងទុកថា ប៉ុន្មានឆ្នាំខាងមុខនេះ ក្រោយការស្ថាបនារួចនូវហេដ្ឋារចនាសម្ពន្ធ័នានា ពីអ្នកវិនិយោកជាតិ និងបរទេស មានដូចជាអគារពាណិជ្ជកម្មតូច ធំជាដើម ព្រមទាំងការស្ថាបនាកែលម្អហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗរបស់អាជ្ញាធរមានដូចផ្លូវថ្នល់ និងការរៀបចំសោភណ្ឌ័ភាពបន្ថែមនោះ ទីក្រុងព្រះសីហនុ ក្រៅតែជាទីក្រុងទេសចរណ៍ ក៍នឹងក្លាយទៅជាទីក្រុងសេដ្ឋកិច្ចដ៍សំខាន់មួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។

គោលបំណងនៃជំនួបនេះដើម្បីរួមគ្នាស្វែងរកគន្លឹះពីផែនការវិនិយោគ មករួមសហការគ្នាអភិវឌ្ឍមូលដ្ឋានខេត្តព្រះសីហនុ ឱ្យកាន់តែរីកចម្រើនទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធនានា និងសេដ្ឋកិច្ចក្នុងខេត្ត និងជាពិសេសជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀត នាថ្ងៃអនាគតផងដែរ។

ចំណែកតំណាងអ្នកវិនិយោគទុនចិន ក៏បានសន្យានៅចំពោះមុខថ្នាកដឹកនាំព្រះសីហនុថា នឹងកៀរគរអ្នកវិនិយោគទុនចិន ឱ្យចូលមកបោះទុនវិនិយោគនៅមូលដ្ឋានជាប់សមុទ្រមួយនេះ ឱ្យបានច្រើនថែមទៀត។ ម្យ៉ាងវិញទៀត តំណាងវិនិយោគិនចិន បានបញ្ជាក់ថាមានក្រុមហ៊ុនជាច្រើននឹងចុះមកសិក្សាលើគម្រោងវិនិយោគនីមួយៗ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ជាងនេះទៀត តំណាងក្រុមហ៊ុនវិនិយោគ ក៏ដូចជាក្រុមអ្នកវិនិយោគទុនជនជាតិចិនទាំងនោះ បានសន្យាថានឹងរួមគ្នាអនុវត្តច្បាប់វិនិយោគ ក៏ដូចជាអនុវត្តច្បាប់លើការងសរវិនិយោគរបស់ពួកគេ ឱ្យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ឬបានកំណត់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post