header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជា សូមស្វាគមន៍ចំពោះវិនិយោគិនទាំងអស់មកពីខេត្ត Chongqing ប្រទេសចិន ដែលមានបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដើម្បីតភ្ជាប់ប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ និងប្រទេសចិន។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Zhou Kequin អនុប្រធានសន្និសីទពិ គ្រោះយោបល់នយោបាយប្រជាជនចិន គណៈកម្មាធិការChongqing កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការគាំទ្រចំពោះ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ វិថីមួយ និង ច្រករបៀងដឹកជញ្ជូនភាគខាងត្បូង ព្រោះគម្រោងនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់នៅក្នុងតំបន់។

លោកក៏បានជម្រាបជូនគណៈប្រតិភូ អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្តោតលើការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកជាមួយប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសថៃ និងប្រទេសចិនជាដើម។

រដ្ឋមន្ដ្រីក្រសួងសាធារណការ ថ្លែងថា “ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ចំពោះវិនិយោគិនទាំងអស់មកពីខេត្តChongqingដែលមានបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដើម្បីតភ្ជាប់ប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ និងប្រទេសចិន (ខេត្តយូណាន) ព្រោះថាប្រទេសកម្ពុជាបានបង្កើតច្រកចេញចូលតែមួយដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់”។

ចំណែកលោក Zhou Kequin បានជម្រាបជូនទេសរដ្ឋមន្ត្រីអំពីការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ចនាពេលថ្មីៗនៅខេត្តChongqing។

លោក Zhou Kequin បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីលើកកម្ពស់ការចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ វិថីមួយ ដើម្បីស្វែងរកកាលានុវត្តភាពក្នុងការកសាងច្រករបៀងដឹកជញ្ជូនភាគខាងត្បូង និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តChongqing៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post