header ads

Sponsor

រិទ្ធី

រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកផ្អាកដំណើការសេវាដឹកជញ្ជូនតាមកាណូតរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយដំណើរការបម្រើសេវាជាធម្មតាមវិញនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ពីមូលហេតុថាដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹកតាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ចៀសវាងមានបាតុភាពកើតឡើងជាយថាហេតុ និងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប អបអំបុក និងសំពះព្រះខែ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា៖ ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមកីឡាករ កីឡាការិនីទូកង ពីបណ្តាលខេត្តនានានឹងអញ្ជើញមករាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមការប្រកួតអុំទូកង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post