header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានជនជាតិបរទេសម្នាក់ ស្លាប់នៅអាគារខុនដូ ដែលមានកំពស់៥ជាន់ ក្នុងថ្លុកឈាម ដោយមិនទាន់ដឹងពីមូលហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអាគារ ខុនដូ បុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទមកថា មានករណីមនុស្សស្លាប់នៅចំណុចខាងលើ ហើយក៏រាយការណ៍បន្តទៅសមត្ថកិច្ចជំនាញការិយាល័យវិទ្យាសាស្រ្តរាជធានីភ្នំពេញចុះមកពិនិត្យដល់កន្លែងកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា៖ សពជនបរទេសខាងលើងមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស ស្លៀកខោខូវបោយជើងវែង អត់មានពាក់អាវ។

បច្ចុប្បន្នសពត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវបន្តព្រោះសពមិនមានលិខិតឆ្លងដែនឫអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួនទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post