
ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង ១២ និង៣០ នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ពីបទប៉ុងប៉ងរំលោភសេពសន្ថវៈ លើកុមារីចំនួន៥នាក់ ស្ថិតនៅក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ហេតុការណ៍នេះ បានកើតទ្បើង កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ប៉ុន្តែទើបនឹងបែកការណ៍ ដល់ឪពុកម្តាយជនរងគ្រោះ មកប្ដឹងសមត្ថកិច្ច កាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៨ ។
ដោយមានការសម្របសម្រួលពី លោកស្នងការ និង លោក ទេព មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មួន ប្រុស ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ បាខុងខាងកើត ឃុំ តាភេម ស្រុក ត្រាំកក់ ខេត្ត តាកែវ។
ចំណែកជនរងគ្រោះទី១. ឈ្មោះ ភច អាយុ ០៩ ឆ្នាំ ទី២.ឈ្មោះចណ អាយុ ១១ ឆ្នាំ ទី៣.ឈ្មោះ វ ច អាយុ ១២ ឆ្នាំ និង៤.ឈ្មោះ ជ ស អាយុ ១០ ឆ្នាំ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕